Monday, July 30, 2012

ម៉ូតូ ២គ្រឿងបុកគា្ន នៅរង្វង់មូលទួលគោក រងរបួសធ្ងន់ម្នាក់


Jul-30-2012

                                   

                                     

                                     

ក្រោយពេលកើតហេតុ ទើបសាច់ញាតិជនរងគ្រោះទៅដល់ ហើយអះអាងប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ
សុភា អាយុ ២៩ឆ្នាំ មានមុខរបរជាមេការម៉ៅការសំណង់ និងមានទីលំនៅ ជិតភ្លើងស្ដុបផ្សារមាន់អាំង ក្នុងសង្កាត់
បឹងកក់ទី២។
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក
រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹក បណ្ដាលឲ្យបុរសម្នាក់ដេកសន្លប់ស្ដូកស្ដឹង ហើយត្រូវបានសមត្ថកិច្ចនគរបាល
ជួយហៅរថយន្ដដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកគុប ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ
ភ្នំពេញ 1G-0948 ក្នុងល្បឿនលឿន ពីជើងទៅត្បូង ស្រាប់តែបានប៉ះគៀរគ្នាជាមួយម៉ូតូម៉ាកវ៉េវអាល់ហ្វា
ពណ៌ខ្មៅ ដែលគេមិនចាំស្លាកលេខ កំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលសន្លប់
តែម្ដង។ ចំណែកអ្នកជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ឃើញដូច្នេះបានបើកគេចយករួចខ្លួនបាត់។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ កុំតែបានជនរងគ្រោះពាក់មួកសុវត្ថិភាព បើមិនដូចោ្នះទេអាចនឹងមានសភាព
ធ្ងន់ធ្ងរ ឬរហូតដល់បាត់បង់ជីវិតទៀតក៏ថាបានដែរ៕
www.tcnewscambodia.com
 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons