Wednesday, July 25, 2012

លោក​កឹម​ សុខា​ ​ទៅ​អា​មេ​រិក​ ស្វែង​រក​​អន្ត​រាគមន៍​​ឲ្យ​​លោក​​សម​ រង្ស៊ី​​ បាន​​ចូល​​ស្រុក​​វិញ​​


ថ្ងៃទី​ 25 ខែកក្កដា ឆ្នាំ2012, ម៉ោង 08:55 AM ឈ ភ


ភ្នំពេញ: ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា លោក​នឹង​ទៅ​អាមេរិក​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ ហើយបញ្ហា​ពាក់ព័ន្ធ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស គឺជា​បញ្ហា​ធំ ដែល​លោក​ត្រូវ​ជជែក​ជាមួយ​មន្ត្រីជាន់ខ្ពស់​អាមេរិក​។
 ​លោក កឹម សុខា បាន​បញ្ជាក់ថា ការបោះឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ វា​ទាល់តែ​សកម្មជន ទាល់តែ​អ្នកនយោបាយ ទាល់តែ​គណបក្សនយោបាយ រួមទាំង​ប្រធាន​គណបក្សនយោបាយ​ប្រឆាំង​ចូលរួម និង​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការរារាំង គ្មាន​ការប្រើ​ប្រព័ន្ធតុលាការ ហ្នឹង​បាន​ហៅថា ការបោះឆ្នោត​ដោយ​សេរី បើសិន​ជាមាន​រារាំង វា​អត់​ដោយ​សេរី​ទេ​។ លោក​បាន​ចាត់ទុកថា ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរ​ង្ស៊ី ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​អ្នកណា​ក៏​ដឹង​ដែរ។​

លោក ទិ​ត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ក្រុមមន្ត្រី​គណបក្សប្រឆាំង​ទាំងពីរ​នេះ ទៅ​អាមេរិក​នោះទេ ពីព្រោះ​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​បាន និង​កំពុងតែ​គោរព​យ៉ាង​ត្រឹមត្រូវ ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​បាននិងកំពុង​តែ​គោរព​រដ្ឋធម្មនុញ្ញ និង​លើកស្ទួយ​នីតិរដ្ឋ ហើយ​និង​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ ដូច្នេះ​សកម្មភាព​គណបក្សប្រឆាំង គឺជា​រឿង​ដោយឡែក​មួយ មិនមែន​ស្ថិតនៅ​ក្នុងទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​តែ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះទេ​។​

លោក សម រង្ស៊ី និង​លោក កឹម សុខា នឹង​រួម​គ្នា​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣​ខាង​មុខក៏ពិតមែន តែរក្សា​ទុក​ចាស់គណបក្ស​សមរង្ស៊ី និង​សិទ្ធិ​មនុស្ស​នៅ​ដដែល ។​ គណបក្ស​ទាំង​ពីរ​ ​បាន​ចាត់​ក្រុម​មន្រ្តី​ជំនាញ​ជជែក​គ្នា​លើ​បញ្ហា​នយោបាយ បញ្ហា​ច្បាប់ ដើម្បី​ឈាន​ទៅ​រក​ការ​ច្របាច់​បញ្ចូល​គ្នា​ បង្កើត​គណបក្ស​ថ្មី​មួយ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ នឹង​មិន​រំលាយ​ចោល​គណបក្ស​ចាស់ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទេ ​រក្សា​នៅ​ដដែល គឺ​នៅ​តែ​ជា​គណ​បក្ស​សមរង្ស៊ី នៅ​តែ​ជា​គណបក្ស​សិទ្ធិ​មនុស្ស​ដដែល។ យើង​នឹង​នាំ​គ្នា​បង្កើត​បក្ស​ថ្មី​មួយ​ផ្សេង​ពី​បក្ស​ទាំង​ពីរ​ហ្នឹង ដើម្បី​ចូល​រួម​ការ​បោះឆ្នោត។agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons