Tuesday, July 24, 2012

កម្ពុជា​បញ្ជាក់​ពី​ការ​លំបាក​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន


លោក កែ គឹម​យ៉ាន (ស្ដាំ) ថា​ការ​ទប់​ស្កាត់​បញ្ហា​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​មាន​​ការ​​លំបាក​ (Credit: ABC Licensed) មន្រ្តី ​ជាន់​ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​នៅ​ ថ្ងៃ​ ចន្ទ​នេះ​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​ មាន​ការ​លំបាក​ជា​ខ្លាំង​ ក្នុង​ការ​ទប់​ ស្កាត់​ការ​ធ្វើ​ ចរាចរណ៍​គ្រឿង​ ញៀន​ឆ្លង​ដែន​ ពី​ប្រទេស​ដទៃ​ ចូលមក​កម្ពុជា ​ជា​ពិសេស​ការ ដែល​ កម្ពុជា​គ្មាន​ទោស​ប្រហារ​ ជីវិត​ នាំ​ឱ្យ​ជន​សង្គម​ងងឹត​កាន់​តែ​ បាន​ដៃ។
លោក​ឧបនាយក​រដ្ឋ​មន្រ្តី កែ​ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ប្រឆាំង​ គ្រឿង​ញៀន​ បាន​មាន​ប្រសាសន៍​ បែប​នេះ​ជម្រាប​ដល់​ លោក ឃែរី ឡឺវីស តំណាង​ការិយាល័យ​គ្រប់​គ្រង​គ្រឿង​ញៀន​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក។
លោក​បន្ត​ថា ដោយ​សារ​តែ​ភាព​ធូរ​លុង​នៃ​ច្បាប់​កម្ពុជា វា​បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ជង្រុក​ និង​ជា​គោល​ដៅ​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​ព្រោះ​កម្ពុជា​អត់​មាន​ ទោស​ប្រហារ​ជីវិត​ដូច​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ គ្រឿង​ញៀន។
នៅ​ក្នុង​តំបន់​អាស៊ី​មាន​ប្រទេស​មួយ​ចំនួន​ដែល​មាន​ការ​ ដាក់​ទោស​ប្រហារ​ជី​វិត​ចំពោះ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​នោះមាន​ប្រទេស​ ​វៀតណាម, ចិន, ឥណ្ឌូណេស៊ី និង​សិង្ហបុរី​​។
ការ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​រហូត​ដល់​មាន​ការ​ផលិត​គ្រឿង​ញៀន​ក្នុង​ប្រទេស​ កម្ពុជា ចាប់​ផ្តើម​កើត​មាន​ក្រោយ​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ដែល​គំាទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ៕ ប្រភពព័ត៌មានៈ វិទ្យុអូស្រ្តាលី ខេមរភាសា

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons