Monday, July 23, 2012

ប្រកួត​ជ្រើសរើស​វាគ្មិន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដឧត្ដរមានជ័យ

ដោយ​ ៖ ថ្ងៃទី 23 កក្កដា 2012ម៉ោង 12:10:20
​ ខេត្ដឧត្ដរមានជ័យ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១២​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្ដឧត្ដរមានជ័យ​ មាន​ប្រារឰ​កម្មវិធី​ប្រកួតប្រជែង​វាគ្មិន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ដ​ក្រោម​អធិបតីភាព​នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ ប្រធាន​ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សមាជិក​គណៈ​អចិន្ដ្រៃយ៍​ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​ដឹកនាំ​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្ដឧត្ដរមានជ័យ​ ។​
​ពិធី​នេះ​ ក៏​មានការ​ចូលរួម​ពី​យុវជន​ឆ្នើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដឧត្ដរមានជ័យ​ចំនួន​៧០​នាក់​ផង​ដែរ​។​
​ នៅ​ក្នុង​ឱកាស​នោះ​ លោក​ គី​ម​ រិ​ទ្ធី​ បាន​ឡើង​អាន​របាយការណ៍​បូក​សរុប​វគ្គ​បំពាក់បំប៉ន​ជ្រើសរើស​វាគ្មិន​យុវជន​ គណបក្ស​ និង​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​វាគ្មិន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ដឧត្ដរមានជ័យ​ និង​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការ​ប្រកួត​យកជ័យ​លា​ភី​លេខ​១​ លេខ​២​ និង​លេខ​៣​ ។​
​នៅ​ក្នុង​ជុំ​ទី​១​ គណៈកម្មការ​រៀបចំ​ធ្វើការ​បែងចែក​ក្រុង​-​ស្រុក​ទាំង​៥​ និង​បោះ​ឆ្នោត​ជ្រើសរើស​យក​បេក្ខជន​២​រូប​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ជុំ​ទី​២​ (​វគ្គ​ផ្ដាច់ព្រ័ត្រ​)​។​
​នៅ​ជុំ ​ទី​២​ បេក្ខជន​៦​រូប​ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ជុំ​ទី​១​ នឹង​ត្រូវ​មក​ប្រកួត​ជាមួយ​គ្នា​ ដោយ​មាន​១​ការ​ប្រកួត​ ។​ ជុំ​នេះ​ខុស​ពី​ជុំ​ទី​១​ ព្រោះ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ដ​ទៅ​ក្រោយ​ពេល​ដែល​បេក្ខជន​ទាំងអស់​បាន​ ធ្វើ​បទ​បង្ហាញ​ចំនួន​៣​នាទី​ ក្នុង​ម្នាក់ៗ​ បន្ទាប់​មក​អង្គ​បោះ​ឆ្នោត​ ត្រូវ​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ដែល​ល្អ​ជាងគេ​ចំនួន​៣​រូប​ ក្នុង​ចំណោម​៦​រូប​ ដោយ​គូស​លេខ​១​ លេខ​២​ និង​លេខ​៣​ អនុវត្ដ​តាម​ប្រព័ន្ធ​លេខ​រៀង​បេក្ខជន​ ។​ រីឯ​លទ្ធផល​នៃ​ការ​ប្រកួតប្រជែង​នេះ​ នឹង​ដឹង​នៅ​រេ​សៀ​ល​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១២​នេះ​ ។
​​នៅ​ ក្នុង​ឱកាស​នោះ​ដែរ​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​ឧបត្ថម្ភ​ដល់​យុវជន​ទាំង​៧០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ២​ម៉ិ​ឺ​ន​រៀល​ ដែល​ថវិកា​នេះ​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons