Thursday, July 5, 2012

កាំកុងត្រូល​ច្រក​ប៉ោយ​ប៉ែ​តអង្គុយ​យក​តែ​លុយ​ពី​កម្មករ​អូស​ទំ​និ​ញ​តាម​រទេះ​នៅ​គល់​ស្ពាន​មិត្ដភាព​កម្ពុជា​-​ថៃ​



(ដោយ៖អ៊ិន.សាមិត្តប៉ោយ​ប៉ែ​ត)​៖​ កម្មករ​អូស​ទំនិញ​តាមរ​ទេះ​បាន​លើក​ឡើង​អំពី​ផល​លំបាក​របស់​ពួក​គាត់​ តែង​ប្រឈម​នឹង​ការ​គាបសង្កត់​ ពី​សំណាក់​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅចំណុច​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​ គល់​ស្ពាន​មិត្ដភាព​កម្ពុជា​-​ថៃ​ ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ ពិសេស​គឺ​មន្ដ្រី​កាំកុងត្រូល​ តែ​ម្ដង​ដែល​គាត់​បង្ខំ​ឱ្យ​អ្នក​អូស​រទេះ​បង់ប្រាក់​ពី​២០​បាត​ទៅ​៥០​បាត​ បើ​ទោះជា​ទំនិញ​ទាំងនោះ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​ក៏​ដោយ​ ។​
​ភាព​ជាក់ស្ដែង​ កន្លង​មក​ក៏​ដូច​ជា​ពេល​ បច្ចុប្បន្ន​នេះ​គេ​បានឃើញ​ពី​ទិដ្ឋភាព​មន្ដ្រី​កាំកុងត្រូល​ចំនួន​៣​រូប​ គឺ​អនុប្រធាន​១​រូប​ឈ្មោះ​ ស៊ា​ន​ ស៊ី​ណាត​ និង​មន្ដ្រី​កាំ​កុង​ត្រូល​២​រូប​ គឺ​ឈ្មោះ​ ស៊ា​ន​ តារា​ និង​ឈ្មោះ​ វ​ឌ្ឍា​នា​ ដែល​ជា​សមាជិក​មាន​វត្ដមាន​តម្រូវ​ឱ្យ​អ្នក​អូស​រទេះ​ចូល​បង់ប្រាក់​ក្នុង​១​ថ្ងៃៗ​មាន​រាប់រយ​រទេះ​ ក្រៅពី​នោះ​នៅ​មាន​រទេះ​ដែល​មាន​ថៅកែ​ធំៗ​ចាត់​ទុក​ជា​រទេះដឹក​ទំនិញ​ជា​ខ្សែទោះជា​មិន​បាន​ទូទាត់​ប្រាក់​ភ្លាមៗ​ ក៏មន្រ្តីកាំកុងត្រូលនេះ​អង្គុយ​រាប់​រទេះ​ដើម្បី​ទៅ​ទូទាត់​ប្រាក់​នៅ​ពេល​ល្ងាច​ជា​ក្រោយ​ ។​
​ទិដ្ឋភាព​ដែល​មន្ដ្រី​កាំកុងត្រូល​អង្គុយ​ចាំ​យក​ប្រាក់​ពី​កម្មករ​អូស​ទំនិញ​តាម​រទេះ​ គឺជា​អំពើ​មិន​ថ្លៃថ្នូរ​និង​ផ្ទុយ​ពី​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម​ ពីព្រោះ​អគ្គនាយកដ្ឋាន​កាំ​កុងត្រូល​តែងតែ​តម្រូវ​ឱ្យ​មន្ដ្រី​កាំកុងត្រូល​ អនុវត្ដ​ឱ្យ​បាន​នូវ​វិធានការ​ទប់ស្កាត់​ទំនិញ​ ខូចគុណភាព​ ចំណីអាហារ​មាន​ជាតិពុល​ ដើម្បី​ការពារ​ទៅ​លើ​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​និង​បរិភោគ​។​ ប៉ុន្ដែ​ភាព​ជាក់ស្ដែង​ មន្ដ្រី​កាំកុងត្រូល​ ច្រក​ប៉ោយ​ប៉ែ​ត​មាន​វត្ដមាន​ចាំ​យក​លុយ​ពី​កម្មករ​អូស​ទំនិញ​តាម​រទេះ​រថយន្ដ​ដឹក​ ទំនិញ​ជាង​ការ​ទទួលខុសត្រូវ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ​មាន​ជាតិពុល​ហូរ​ចូល​ក្នុងប្រទេស ។​
​លទ្ធផល​កន្លង​មក​ គេ​បាន​ត្រឹមតែ​ឃើញ​មន្ដ្រី​កាំកុងត្រូល​ចាប់​ស៊ុតមាន់​ ទា​ សាច់​មាន់​ ជង្គង់​មាន់​ និង​ភេសជ្ជៈ​ខូច​គុណភាព​ ចំណីអាហារ​មាន​ជាតិពុល​បន្ដិចបន្ដួច​ ខណៈ​ដែល​ឈ្មួញ​មួយ​ចំនួន​ មិន​បង់ប្រាក់​ឱ្យ​យក​មក​ដុត​បំផ្លាញ​ចោល​ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ថា​ មន្ដ្រី​កាំ​កុង​ត្រូល​ច្រក​ប៉ោយ​ប៉ែ​ត​ ក៏​ដូច​ជា​សាខា​កាំកុងត្រូល​ខេត្ដបន្ទាយមានជ័យ​មាន​វិធាន​ ការ​តឹងតែង​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​ និង​ចំណីអាហារ​មាន​ជាតិពុល​ហូរ​ចូលក្នុងប្រទេស​ ។​
​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ថា​ វត្ដមាន​របស់​មន្ដ្រី​កាំកុងត្រូល​នៅ​ច្រក​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​អង្គុយ​ចាំ​យក​ប្រាក់​ពី​កម្មករ​ អូស​ទំនិញ​តាម​រទេះ​ និង​រទេះដឹក​ទំនិញ​ខ្សែ​របស់​ក្រុមហ៊ុន​ លោក​ អ៊ុត​ សុភាព​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ​បន្ទាយ​មាន​ជ័យ​បាន​ទទួលស្គាល់​ និង​សារភាព​ប្រាប់​​អ្នកយកពត៌មានតាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែកក្កដា​ឆ្នាំ​២០១២​ថា​ ជា​រឿង​ធម្មតា​ទេ​ការ​យក​លុយ​របស់​មន្ដ្រី​កាំកុងត្រូល​ពី​កម្មករ​អូស​ទំនិញ​តាម​រទេះ​ក្នុង​១​រទេះ​២០​ បាត​ទៅ​៣០​បាត​នោះ​ ព្រោះ​រឿង​នេះ​គយ​ ក៏​យក​លុយ​ដូច​កាំកុងត្រូល​ដែរ​ ដើម្បី​ថ្លៃ​ បាយ​ ថ្លៃ​ទឹក​ ។​ លោក​ អ៊ុត​ សុភាព​ បន្ដ​ ថា​ បើ​ចំពោះ​រទេះដឹក​ទំនិញ​របស់​ក្រុម​ហ៊ុន​វិញ​ គេ​ពិតជា​មក​បង់ប្រាក់​ពេល​ល្ងាច​ដល់​កន្លែង​មែន​ប៉ុន្ដែ​គេ​បង់​តាម​រយៈ​វិក្ក័យបត្រ បើ​ទោះជា​ច្បាប់​មិន​ឱ្យ​យក​ លុយ​ពី​កម្មករ​អូស​ទំនិញ​តាម​រទេះ​ពិត​មែន​ តែម​ន្ដ្រី​កាំកុងត្រូល​ដែល​ឈរជើង​ នៅ​ទីនោះ​មាន​ប្រាក់ខែ​តិចតួច​ តើ​រក​ប្រាក់​ឯណា​ដើម្បី​មក​បំពេញតម្រូវការ​របស់​ខ្លួន​ដូច​ជា​បាយ​ទឹក​ដើម្បី​ធ្វើការ​នេះ​ជាដើម​ ម្យ៉ាងទៀត​ប្រាក់ខែ​ពួក​គាត់​ ក៏​ដូច​ជា​រូប​លោក​ជា​ប្រធាន​មាន​ចំនួន​តិចតួចដែរ​នោះ​។​
​បើ​ទោះជា​លោក​ អ៊ុត​ សុភាព​ លើក​ឡើង​អំពី​វត្ដមាន​របស់​មន្ដ្រី​កាំកុងត្រូល​ថា​​ បាន​យក​ប្រាក់​ពី​កម្មករ​អូស​ទំនិញ​តាម​រទេះ​ និង​រទេះ​ទំនិញ​របស់​ក្រុមហ៊ុន​ដើម្បី​ តម្រូវ​ក្រពះ​ បាយ​ ទឹក​ ប៉ុន្ដែ​លោក​ប្រធាន​សាខា​កាំកុងត្រូល​រូប​នេះ​មិន​បាន​បញ្ជាក់​នៅឡើយ​ទេពី​ភាព​ទទួលខុសត្រូវ​ក្នុង​ការ​ បំពេញភារកិច្ច​របស់​មន្ដ្រី​កាំកុងត្រូល​ ត្រូវ​មាន​កាតព្វកិច្ច​ទប់ស្កាត់​ទំនិញ​ខូច​គុណភាព​ចំណីអាហារ​មាន​ជាតិពុល​ ក៏​ដូច​ជា​ទំនិញ​ហួស​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់​នោះ​ទេ​ ។​ ចំណុច​នេះ​គួរ​ណាស់​ តែ​ថ្នាក់ដឹកនាំ​សិក្សា​ពី​បុគ្គលិកលក្ខណៈ​របស់​លោក​អ៊ុត​សុភាព​ ប្រធាន​សាខា​ កាំកុងត្រូល​ខេត្ដបន្ទាយមានជ័យ​អនុវត្ដ​ បែប​នេះ​ស្រប​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ដែរ​ឬ​មួយ​យ៉ាងណា​ ។​
​លោក​ ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ​ ប្រតិភូ​រាជរ​ដ្ឋា​ភិ​បាល​ទទួល​បន្ទុក​​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ អ្នកយកពត៌មានយើង​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ ព្រឹក​ថ្ងៃ​ទី​៤​ខែកក្កដា​ឆ្នាំ​២០១២​ ៕knewdaily

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons