Wednesday, July 18, 2012

ភ្ញៀវចិនពីរនាក់វ៉ៃគ្នាព្រោះចាញ់ល្បែងកាស៊ីណូ




        (ដោយ៖អ៊ិន.សាមិត្តប៉ោយប៉ែត)៖ភ្ញៀវជនជាតិ​ចិន​ចំនួន​ពីរ បាន​ដេញ​វាយ​គ្នា​ដោយ​បញ្ចេញ​ក្បាច់​គុណ យ៉ាង​សាហាវ​តាម​រយៈកណ្ដាប់ដៃ និង​ជង្គង់​ហោះ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​យ៉ាង​ដំណំ​ប៉ោង​មុខ​ខៀវ​ភ្នែក​ និង​ម្នាក់ទៀត​រង​របួស​បន្តិចបន្តួច ការ​ប្រយុទ្ធ​គ្នា​នេះ គេ​សង្ស័យ​ថា ប្រហែល​ជា​ចាញ់​ល្បែង​ក្នុង​កាស៊ីណូ ហ្គូ​ឌិន​ក្រោ​ន អស់​លុយ​គ្មាន សល់​ក៏​កើត ជា​រឿង​ពាក់មុខយក្ស​ដាក់គ្នា ហើយក៏​ប្រ​យុ​ទ្ឋ​គ្នា​តែ​ម្ដង​ទៅ 
          ហេតុ​ការណ៍​ដ៏​ភ្ញាក់ផ្អើល​ខាង​លើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១និង០០​នាទី​ថ្ងៃ​១៦ ខែ​កក្កដា ឆ្នាំ ២០១២ នៅ​ចំណុច​មុខ​កាស៊ីណូ ហ្គោល​ឌិន​ក្រោ​ន ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៏​បាន​ប្រាប់​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ពីរ​នាក់​ចេញពី​កាស៊ីណូ ហ្គោល​ឌិន​រួចហើយ​ស្រែក​ឈ្លោះ​ប្រកែក​គ្នា​ឡើង​តឹង​ស​សៃ ក ដាក់គ្នា​រៀងៗ​ខ្លួន ជា​ភាសា​ចិន ដែល​មិន​អាច​ស្ដាប់​បាន តែ​គេ​អាច​កាត់​យល់ថា ជនជាតិ​ចិន​ទាំងពីរ​រូប​នេះ ប្រហែល ជា​ចាញ់​ល្បែង​នៅ​ក្នុង​កាស៊ីណូ​អស់​លុយ​ពី​ខ្លួន 
                ប្រភព​បន្ត​ទៀត​ថា ក្រោយពី​ជម្លោះ​ឡើង​ផ្អៀង​ដី​មួយសន្ទុះ រួចមក​ពួកគេ​ទាំងពីរ ក៏បាន​បើកឆាក​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក និង​ក្បាច់​ម៉ែ​ចែក​អោយ ថ្វីបើ​មិនល្អ​មើល​ដូច​ភាពយន្ត​ហុងកុង​ក្ដី ក៏​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន កម្ពុជា ថៃ ចាប់​អារម្មណ៍ នាំគ្នា​ចោមរោម​មើល​ឆាក​ប្រយុទ្ធ​នោះ​យ៉ាង​ច្រើន​​កុះករ ។ ប៉ុន្តែ​ក៏​មាន​ភ្ញៀវ​ខ្លះ ឃើញ​សភាព​មិន​ស្រួល ក៏​នាំគ្នា​រត់គេច ផង​ដែរ​ព្រោះ​ខ្លាច​ខ្ទាត់​ឈាម​ប្រឡាក់​ត្រូវ 
      ជនជាតិ​ចិន​ទាំងពីរ​នាក់​នេះ គេ​ពុំ​អាច​ស្គាល់​អត្តសញ្ញាណ​បានទេ ខណៈ​ដែល​ប្រយុទ្ធ​គ្នា​រួចហើយ ម្នាក់​រត់​ចូល​ទៅ​ក្នុង​កាស៊ីណូ ឯ​ម្នាក់ទៀត​តាម​ស្រែក​ឡាំប៉ា នៅ​ខាងក្រៅ​កាស៊ីណូ​ហ្គោ​ឌិន​ក្រោន ។ ដោយឡែក​សមត្ថកិច្ច​នៅ​ទីនោះ​មិន​ខ្ចី​រវល់ ។ មាន​ល្បែងស៊ីសង គឺ​នាំមក​នៅ​ក្ដី​វិនាស​អន្តរាយ កើត​អំពើ​ចោរ​កម្ម​ផ្សេងៗ និង​អំពើអសន្តិសុខ​ក្នុង​សង្គម​គ្រប់​បែប​យ៉ាង ប្រជាពលរដ្ឋ​រស់នៅ​គ្មាន​សេចក្ដី​សុខ​ឡើយ 
​​           សូម​រំលឹក​ផង​ដែរ​ថា នៅ​តំបន់​ជាយដែន​ក្រុង​ប៉ោយប៉ែត មាន​ក្រុមហ៊ុន​កាស៊ីណូ ចំនួន​ជាង​១០ គ្រប់​កាស៊ីណូ​ទាំងនោះ ភាគច្រើន​បាន​បើកដៃ អោយ​ជន​ជាតិ​ខ្មែរ ចូល​លេងល្បែង យ៉ាង​ភ្លូក​ទឹក ភ្លូ​កដី គ្មាន​ការទប់ស្កាត់ ខណៈ​ដែល​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហាមឃាត់ មិន​ឲ្យ​ជនជាតិ ខ្មែរ​ចូល​លេង​ឡើយ 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons