Wednesday, July 18, 2012

សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​មនុស្ស​១០​នាក់​​ពាក់ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន

ព្រហស្បតិ៍ 19 កក្តដា 2012


មន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១០​នាក់​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ដោយ​ សមត្ថកិច្ច ចំពោះ​បទ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​គ្រឿងញៀន​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​ កន្លែង​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ឧបករណ៍​ផលិត​ដែល​ចាប់​បាន​នៅ​កំពង់ផែ​ក្រុង​ភ្នំពេញ និង​ព្រះសីហនុ​កាល​ពី​ពេល​ថ្មីៗ​នេះ។
សមត្ថកិច្ចពិនិត្យឧបករណ៍ប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀននៅ កសិដ្ឋានចិញ្ចឹមជ្រូកមួយក្នុងខេត្តកំពង់ស្ពឺ
សមត្ថកិច្ចពិនិត្យឧបករណ៍ប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀននៅ កសិដ្ឋានចិញ្ចឹមជ្រូកមួយក្នុងខេត្តកំពង់ស្ពឺ
លោក ខៀវ សាម៉ុន ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន របស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​១០​នាក់​នោះ​មាន​ទាំង​ជន​បរទេស និង​ខ្មែរ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ។ ហើយ​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​ប្រទេស​ជិតខាង និង​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដើម្បី​ចាប់​ខ្លួន​ជន​ទាំង​នោះ។
បើ​តាម​លោក ខៀវ សាម៉ុន ក្រុម​អ្នក​ផលិត​គ្រឿង​ញៀន​ខាង​លើ​នេះ បាន​នាំ​ចូល​សារធាតុ​គីមី និង​ឧបករណ៍​ផលិត​គ្រឿង​ញៀន​តាម​កុង​តឺន័រ​ចំនួន​ពីរ ដឹក​ចូល​កំពង់ផែ​ក្រុង​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ ក្នុង​បំណង​យក​ទៅ​កាន់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​ក្រុម​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​កាល​ពី​ដើម​ខែ​នេះ៕cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons