Jul-24-2012

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងធ្លាក់ភ្នែក បានបើករថយន្តបោះពួយបួងចង្កូតបត់ឆ្វេងមិនទាន់ជ្រុលទៅបុកដើម
អង្កាញ់ធំមួយដើមទាំងកំរោល បណ្តាលឲ្យរួញមុខរថយន្តខ្ទេច តែសំណាងល្អអ្នកបើកបររួចផុតពីគ្រោះធ្ងន់ធ្ងរ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចមុខផ្ទះលក់
គ្រឿងសំណង់លេខ៨៩A ផ្លូវលេខ ៦៣កែងផ្លូវ ១៧២ ក្នុងស្កាត់បឹងរឹង ខណ្ឌដូនពេញ។រថយន្តបង្កហេតុនោះម៉ាក Sung yong Rexton បើកបរដោយឈ្មោះ ប្រាក់ ចាន់ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ
មុខរបររកស៊ី ស្នាក់នៅខណ្ឌ ៧មករាបានរងរបួសស្រាល។ ចំណែកដើមអង្គាញ់ធំគ្រាន់តែរបកសំបកតិចតួចប៉ុណ្ណោះ។
តាមសាក្សីដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តកូរ៉េម៉ាក Rexston
មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ដែលទំនងជាដើរផឹកស៊ីមួយយប់ទល់ភ្លឺ លុះពេលស្រវឹងធ្លាក់ភ្នែកបានបើក
រថយន្តបោះពួយធ្វើដំណើរតាមផ្លូវលេខ១៧២ ពីកើតទៅលិច លុះដល់កែងផ្លូវលេខ៦៣ បានបួងចង្កូតបត់ឆ្វេង
ក៏ជ្រុលបុកដើមអង្គាញ់ដ៏ធំមួយដើមនៅខាងមុខផ្ទះលក់គ្រឿងសំណង់ បណ្តាលឲ្យរថយន្តបង្កហេតុនោះត្រូវរួញ
និងកំពិតមុខខ្ទេច តែសំណាងល្អដែរដែលអ្នកបើកបររូបនោះមានសំណាងរួចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ រួចហើយចេញពី
ក្នុងរថយន្តរបស់ខ្លួនមកអង្គុយឱបក្បាលជង្គង់មើលរថយន្តរបស់ខ្លួនគួរឲ្យហួសចិត្តបំផុត បន្ទាប់មកក៏សមត្ថកិច្ច
មូលដ្ឋានមកដល់ធ្វើការឃាត់អ្នកបើកបររូបនោះរួចរាយការណ៍ឲ្យប៉ូលិសចរាចរក្រុងចុះមកស្ទូចរថយន្តបង្កហេតុនោះ
ទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ព្រោះបានបង្កអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋ៕
www.tcnewscambodia.com


