Monday, July 23, 2012

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ ដោយពុំមានអ្នកដឹង


(www.tcnewscambodia.com  Jul-24-2012)
ស្ទឹងត្រែង៖ បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​អា ស្ទឹងត្រែង​ឆ្ពោះទៅកាន់​ខេត្តរតនគិរី
ដែលមាន​ចម្ងាយប្រមាណ ១​គីឡូម៉ែត្រ ពី​ចំណុច​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង កាលពី​រំលង​អា​ធ្រា​តឈានចូលថ្ងៃទី​២៣
ខែកក្កដា ឆ្នាំ​២០១២​។

                                     

លោក ​ដួង ​ស៊ី​វុត្ថា ​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នគរ​បាល​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ
ស៊ិន ថា​ន អាយុ​ ៣២​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​សំ​ដោ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក​ខេត្តស្វាយរៀង ហើយ​បានមក​រស់នៅ
ក្នុង​ខេត្តស្ទឹងត្រែង​។

លោក​ ដួង ​ស៊ី​វុត្ថា បានបញ្ជាក់ថា មុនដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ជា​អំពើ​ឃាតកម្ម​ ប៉ុន្តែ​ពេល​ចុះ​ពិនិត្យ​សព​ជាក់ស្តែង​គឺជា
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។

បុរស​នោះ​គឺជា​មនុស្ស​មា​នស​ត្តិ​មិនសូវ​ល្អ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​ទាំងយប់​ក្នុងភូមិ​សាស្ត្រ​ចំណុច​អូរ​ពងមាន់​ក៏ត្រូវ​រថយន្ត
បុក​ស្លាប់​តែម្តង​។

បច្ចុប្បន្ន សាកសព​ត្រូវគេ​តម្កល់ទុក​ក្នុង​វត្ត​មួយ​នៅក្បែ​កន្លែងកើតហេតុ​ ដើម្បី​រង់ចាំ​សាច់​ញ្ញា​ត្តិ​មកពី​ខេត្តស្វាយរៀង​
ទទួលយក​ទៅធ្វើ​បុណ្យ​៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons