Thursday, July 12, 2012

ឃាត់​ខ្លួន​មន្ត្រី​រដ្ឋា​ភិបាល​​​៥​នាក់ មាន​ទំនាស់​​ជា​មួយ​ក្រុម​​និស្សិត​ស័្មគ្រ​ចិត្ត​វាស់​វែង​ដី


ស្ទឹងត្រែង: កង​កំលាំង​រាជ​អា​វុធ​ហត្ថ​​ ខេត្ត​ស្ទឹង​ ត្រែង បាន​​ធ្វើ​ការ​ឃាត់​ខ្លួនមន្ត្រី​រដ្ឋា​ភិបាល​ចំនួន ​៥​នាក់ ​ ដែល​បំរើ​ការ​ ក្នុងទី​ស្តី​ការ​គណរដ្ឋ​មន្ត្រី​និង​ក្រសួង​ការ ​ពារ​ជាតិ​ ​​បន្ទាប់​ពី​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​​និស្សិត ​ស័្មគ្រ​ចិត្ត ​ដែល​ចុះ​ទៅ​វាស់​វែង​ដី ​ដើម្បី​ចែក​អោយ ​​ពលរដ្ឋ​​ដែល​មាន​ទំនាស់​ដី​ធ្លី ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ បាន​សមប្បទាន​សេដ្ឋ​កិច្ច នៅ​ក្នុង​ចំណុច​ដុង​ក្រឡ សង្កាត់​សាមគ្គី​​ ក្រុង​ស្ទឹង​ត្រែ​ង​។
លោក​ឳ បូរិន​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ ទេ​ទាក់​ទិន​ទៅ​ និង​ករណី​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៣​នាក់​នោះ​។ ប៉ុន្តែ​លោក​​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែងដែល​​ បានបដិសេធ​ពុំ​ព្រម​ផ្តល់​ឈ្មោះ​បាន​​​អោយ​ដឹង​ថា​ កាល​ពី​ព្រ​លប់​ថ្ងៃ​ទី​១០ ខែ​កក្តដា​ កង​កំលាំង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​បាន​ធ្វើ​ការ​ឃាត់​ខ្លូន​ មនុស្ស​ចំនួន​៥ នាក់​ដែលពួក​គេ​​ធ្វើ​ការ​នៅ​ក្នុង​នៅ​ក្រសួង​​​ការ​ពារ​ជាតិ​និង​ទី​ស្តី​ ការ​គណៈរដ្ឋ​មន្ត្រី​ ហើយ​ខ្លះ​មាន​ឋានៈ​ជា​មេធា​វីរបស់​រដ្ឋា​ភិបាល​ទៀត​។ ហើយ​បច្ចុប្បន្ន​នេះ​សមត្ថ​កិច្ច​​របស់​​លោក​កំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ បន្ថែម​ទៀត​ទាក់​ទិន​ទៅ​នឹង​ករណី​ជម្លោះ​នោះ​។ ដោយៈ ម៉ៃ ទិត្យថារ៉ា (ភ្នំពេញប៉ុស្តិ៍)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons