Tuesday, July 10, 2012

គណៈកម្មាធិការ​ព្រំដែន​គោក​កម្ពុជា ចុះ​ពិនិត្យ​បង្គោល​សីមា​លេខ​១-៣ ខេត្ត​ឧ​ត្ត​រ​មានជ័យ

ថ្ងៃទី 10 កក្កដា 2012
ដោយ: ឧ​ត្ត​រ
CEN
លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅពិនិត្យ​បង្គោល​សីមា​លេខ ១ នៅ​ស្រុក​អន្លង់វែង
លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅពិនិត្យ​បង្គោល​សីមា​លេខ ១ នៅ​ស្រុក​អន្លង់វែង
ព្រំដែន​កម្ពុជា​-​ថៃ: លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន និង​ថ្នាក់​មជ្ឈមណ្ឌល​ជាតិ បាន​ដឹកនាំ​ប្រតិភូ​មួយក្រុម មាន​អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ​ប្រចាំ​យោធភូមិភាគ​៤ ចុះ​ពិនិត្យ​បង្គោល​សីមា​លេខ ១ ដល់​លេខ ៣ នៅ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ភូមិសាស្ត្រ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​កម្ពុជា​) ឈម​នឹង​ភូមិសាស្ត្រ​ស្រុក​ភូ​សី​ង ខេត្ត​ស៊ីសាកេត (​ថៃ​) កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១២​។
​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​ផ្ទេរ​-​ប្រគល់​លទ្ធផល​ផ្ទៃដី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅ​ការដ្ឋាន​បោសសម្អាត​មីន បម្រើ​ឲ្យ​ការវាស់វែង និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ ចាប់ពី​បង្គោល​សីមា​លេខ ១ ដល់​លេខ ៣ របស់​កម្លាំង​ដោះមីន នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​កង​រក្សា​សន្តិភាព និង​កាកសំណល់​នៅ​កម្ពុជា ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​។​
​លោក វ៉ា គឹមហុង បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ នឹង​ចាប់ផ្ដើម​ស្រាវជ្រាវ និង​បោះបង្គោល​ព្រំដែន ពី​បង្គោល​សីមា​លេខ ១ ចាប់ពី​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតដល់​បង្គោល​សីមា​មាននៅ​ក្នុង​ខេត្តកោះកុង​។​
​លោក​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍​បន្តទៀតថា នៅ​ចំណុច​បង្គោល​សីមា​នៅ​ចំណុច​ខ្លះ ខាង​ភាគី​ថៃ​មិន​អនុញ្ញាតិ​ឲ្យ​គណៈកម្មាធិការ​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​រុករក​ឡើយ ព្រោះ​គេ​ថា​ជា​បន្ទាយ​យោធា​ថៃ​៕ K

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons