Tuesday, July 24, 2012

ចាប់ខ្លួន​មេខ្លោង​ចោរប្លន់​បីនាក់ បញ្ជូនទៅ​ខេត្តរតនគិរី​វិញ​


(ថ្ងៃទី 24 កក្កដា 2012, ម៉ោង 04:26:PM) | ដោយ: សេសាន

Give our kids a better deal
ចាប់ខ្លួន​មេខ្លោង​ចោរប្លន់​បីនាក់ បញ្ជូនទៅ​ខេត្តរតនគិរី​វិញ​
1 of 2  
ស្ទឹងត្រែង:  មេខ្លោង​ចោរប្លន់​ប្រដាប់អាវុធ​ចំនួន​បីនាក់ ក្នុង​ខេត្តរតនគិរី បាន​រត់គេច​មករ​ស់​នៅ​ខេត្តស្ទឹងត្រែង​យ៉ាង​ស្ងៀមស្ងាត់ អស់​រយៈពេល​ជាច្រើន​ខែ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បញ្ជូនទៅ​ស្រុកកំណើត​វិញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១២​នេះ​។​
​    ​
​ ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ទាំងបី​នាក់​នោះ​មានឈ្មោះ ភុំ ឃូ ភេទ​ប្រុស អាយុ ២១​ឆ្នាំ​, ឈ្មោះ អឿ ខ្វែង ហៅ​តា​វ៉ឺ​ន​សៃ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ និង​ឈ្មោះ ហ្វែ​ក រ៉ាវី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​ពីរ​ផ្សេងគ្នា ក្នុង​ខេត្តស្ទឹងត្រែង​។ ជន​ទាំង​បីនាក់​នោះ មាន​ស្រុកកំណើត​ភូមិ​កង​ណង ឃុំ​កង​ណង ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី ហើយ​បានធ្វើ​សកម្មភាព​ប្លន់ និង​ចាប់ជំរិត​អ្នកស្រុក​នៅ​ទីនោះ ជាច្រើន​ករណី​។​
​    ​
​លោក ដួង ស៊ី​វុត្ថា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តស្ទឹងត្រែង បាន​និយាយថា ឈ្មោះ ភុំ ឃូ និង​ឈ្មោះ ហ្វែ​ក រ៉ាវី ត្រូវ​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១២ នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ​។ ចំណែក​ឈ្មោះ អឿ ខ្វែង ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​៕cen K

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons