Tuesday, July 10, 2012

ឃាត់ខ្លួន​​ចោរវ័យក្មេងពីរនាក់ទៀត និង​​អ្នក​ទទួល​​ទិញ​​ផល​​ចោរ​កម្ម​​បញ្ជូន​​ឲ្យ​​តុលាការ​​កាត់​ទោស


(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖ ក្រោយពី​សមត្ថកិច្ច​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​មុខសញ្ញា​ក្រុម​ចោរ​វ័យ​ក្មេងៗ ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​គាស់​ផ្ទះ​ប្រជាពលរដ្ឋ លួច​ទូរស័ព្ទ​ដៃ និង​លួច​ទ្រព្យសម្បត្តិ​ឡើង​កក្រើក​តំបន់​ជាយដែន​ខ្មែរ ថៃ រយៈ​ពេល​បី​ថ្ងៃ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ក្របួច​ជនសង្ស័យ​ជា​ក្រុម​ចោរ​បាន​ចំនួន ៥​នាក់ និង​ក្រុម​អាជីវករ​ដែល​រកស៊ី​មិន​ស្របច្បាប់​ចំនួន​​នាក់​ផង​ដែរ  ។   នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១២​ម្សិលមិញ​នេះ​សមត្ថកិច្ចកងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​បង្ហាញ​មុខ​ជនសង្ស័យ​ដែល​ជា​បក្ស​ពួក​ចោរ​ចំនួន​ពីរ​នាក់​បន្ថែម​ទៀត​បន្ទាប់​ពី​ចាប់​ខ្លួន​បាន​បី​នាក់ កាលពី​ថ្ងៃ​ទី​៦ កក្កដា​កន្លងទៅ ។ ជនសង្ស័យ​ទាំងពីរ មានឈ្មោះ​ដា ណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​ពីរ​ឈ្មោះ​រ៉ន រី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ អ្នក​ទាំងពីរ​មាន​ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ​ជា​ចោរ ។
     ដោយឡែក​ជន​ដែល​ពាក់ព័ន្ធ​ចំនួន​៥​នាក់​ទៀត ដែល​ជា​ក្រុម​អាជីវករ​រកស៊ី​ទទួល​បញ្ចាំ និង​ទិញ​របស់​ចោរ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ដោយ​ចោទប្រកាន់​ពី​បទ​ទទួល​ទិញ​ផល​ចោរកម្ម ។ ទី​១ មាន​​ឈ្មោះ​អ៊ុត ណៃ​ហឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​ឈ្មោះ​ហុង លី​ម៉េង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ និង​ទី​ មានឈ្មោះ​យឿត យួម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំរស់នៅសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
            លោក ហម ម៉ុត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ថា ក្រុម​ចោរ និងអ្នក​ដែល ទទួល​ទិញ​ផល​ចោរកម្ម គឺ​មាន​ទោស​ដូចគ្នា ហើយ​ក្រោយពី​ធ្វើការ​សួរនាំ រួចហើយ​ពួកគេ​ទាំងអស់ ត្រូវ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons