Saturday, July 7, 2012

បុរសពិការជើងម្ខាងម្នាក់ធ្លាក់ពីលើម៉ូតូឌុបស្លាប់


(ដោយអ៊ិន សាមិត្តប៉ោយប៉ែត)៖​ បុរសពិការម្នាក់​បានធ្លាក់ពីលើម៉ូតូ​ឌុបស្លាប់ភ្លាមៗកា​លពីវេលាម៉ោង៨​និង៣០នាទីព្រឹក​ថ្ងៃទី៥.៧.​២០១២ ​នៅត្រង់​ចំណុច​ស្តង់ស៊ីម៉ង់​ត្បូងពេជ្រ​នៅក្នុង​ភូមិគីឡូម៉ែ​តលេខ៤​សង្កាត់​ផ្សាកណ្តាលក្រុងប៉ោ​យប៉ែត​។
    ប្រភ​ពពត៌មានពីលោក ​ប៊ុន ធឿន ​បានប្រាប់​ឲ្យ​ដឹងថាជន​រងគ្រោះបាន​ជិះម៉ូតូឌុប​ទៅដូររទះនៅ​វត្តបាលិ​លេយ្យនៅ​ពេលនោះ​ប្រពន្ធគាត់​បានឃាត់​តែគាត់មិ​នព្រមក៏​ជិះម៉ូតូឌុប​ទៅដោយអោទាំង​រទះ​កង់បីគាត់​ទៅជាមួយ​ផងដល់​ពាក់កណ្តាល​ផ្លូវគាត់បានប្រាប់​ម៉ូតូឌុប​ថាគាត់​វិលមុខ​ពេលនោះក៏​បានធ្លាក់​ពីលើម៉ូតូហើយ​ម៉ូតូឌុប​ក៏បានលើកគា​ត់ដាក់​មកគៀន​ចិញ្ចើម​ថ្នល់រួច​ក៏បាន​ទៅហៅ​ក្រុមគ្រួសារ​ជនរ​ងគ្រោះ​​​ពេល​ក្រុម​គ្រួសារ​មកដល់គាត់​បានដាច់ខ្យល់ស្លាប់បាត់​ទៅហើយ។ក្រុមគ្រួសារ​ក៏បានលើក​ស​​ពជនរង​គ្រោះដាក់លើរទះកង់​បីយកមកផ្ទះ​ដើម្បីធ្វើបុណ្យ​តាប្រពៃណី៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons