Wednesday, June 13, 2012

ចិនផ្ដល់ជំនួយយន្ដហោះម៉ាក MA-60 ចំនួន ២គ្រឿង

ថ្ងៃទី​ 13 ខែមិថុនា ឆ្នាំ2012, ម៉ោង 03:43 PM ឈ ភ
1


ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០១២នេះ ក្រោយ​ជំនួប​រវាងសម្ដេចនាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន និង លោក ហ៊ឺ គួឈាង មក មានពិធីចុះ​ហត្ថ​លេខា ឯកសារសំខាន់ៗ ចំនួន៤  ក្នុងនោះក៏មានការចុះ​ហត្ថលេខា ស្ដីពីការផ្ដល់​យន្ដ​ហោះ ប្រភេទ MA-60 ដល់​កម្ពុជា ចំនួន ២គ្រឿង ផងដែរ  ។
ពិធីចុះហត្ថលេខា ឯកសារ​សំខាន់​ៗ ចំនួន៤ នោះគឺ៖ ១. លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បានចុះហត្ថលេខា​ជាមួយ​ភាគីចិន ស្ដីពីកិច្ចព្រម ព្រៀងពង្រីក​កំណាត់ផ្លូវ​ជាតិ​លេខ ៦អា  ។ ២.លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាជាមួយភាគី ចិន ស្ដីពីគម្រោង​សាងសង់ មណ្ឌលសុខភាពអន្លង់ក្ងាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣.លោក ឌុល គឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋានភស្ដុភារ ក្រសួងមហាផ្ទៃ បានចុះហត្ថលេខាជាមួយភាគីចិន ស្ដីពីប្រព័ន្ធទូរស័ព្ទបន្ទាន់ និងគ្រប់គ្រង​ចរាចរ និង៤.លោក ចៅ ភីរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងបច្ចេកទេសក្រសួងការពារជាតិ បានចុះហត្ថលេខា​ជាមួយភាគីចិន ស្ដីពីការប្រគល់និងទទួលយន្ដហោះ ប្រភេទ MA-60 ចំនួន ២គ្រឿង ។
បន្ទាប់ពិធីចុះហត្ថលេខាទាំង៤នេះមក  សម្ដេចនាយករដ្ឋមន្ដ្រី និងលោក ហ៊ឺ គួឈាង បានអញ្ជើញបើកផ្ទាំង​កំណាត់​ជា​និម្មិតរូប បង្ហាញ ពីតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងព្រះសីហនុផងដែរ៕Angkorthom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons