Wednesday, June 13, 2012

កិច្ច​សន្ទនា​នយោបាយ ៖ ភ្លើង​ខៀវ​សម្រាប់​អ្នក​បឹងកក់


ពុធ 13 មិថុនា 2012 - 2:34 pm | 354 views

 

កាល ​ពី​ថ្ងៃ​ម្សិលមិញ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជូន​លិខិត​ទៅ​ខាង​តុលាការ​ក្រុងភ្នំពេញ​ហើយ​ចំពោះ​សំណុំ​រឿង​ អ្នក​បឹងកក់ ព្រោះ​រឿង​នោះ​ជា​រឿង​របស់​តុលាការ​ទេ។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​ក៏​បាន​សម្តែង​​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ចំពោះ​ចំណាត់​ការ​ របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់​ក្តី​ឲ្យ​តំណាង​ពលរដ្ឋ​បឹង​កក់​ចំនួន ១៣​នាក់​ជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ​កន្លះ។ ទាក់​ទង​បញ្ហា​នេះ​ដែរ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ធនាគារ និង​សវនកម្ម​របស់​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​សំណុំ​រឿង​កាត់​ទោស​អ្នក​ភូមិ​បឹង​កក់​សារ ​ជា​ថ្មី ព្រោះ​លោក​យល់​ថា សវនាការ​នេះ​មាន​ប្រតិកម្ម​ច្រើន​ពី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។
សូម​ស្តាប់​កិច្ច​សន្ទនា​នយោបាយ ​​រវាង​លោក យូ សារ៉ាវុឌ្ឍ ​តំណាង​វិទ្យុ​សំឡេង​ខ្មែរ​ដើម្បី​សេរីភាព ជាមួយ​លោក យៀម ​យៀប ពាក់ព័ន្ធ​នឹង​​បញ្ហា​នេះ​ដូច​តទៅ ៖

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons