Wednesday, June 13, 2012

ក្មេងស្ទាវឈាមរាវប្រើដាវសាម៉ូរៃកាប់សន្តិសុខLKSយាមផ្សាររ៉ាថី្មឲ្យរងរបួស



ដោយ៖អ៊ិន  សាមិត្តប៉ោយប៉ែត៖ សន្តិសុខ​ក្រុមហ៊ុន LKS​ម្នាក់ យាម​នៅ​ផ្សារ​រ៉ា​ថ្មី ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវ​គេ​កាប់​ដោយ​ដាវ សាម៉ូរ៉ៃ​របួស​សុសសាច់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​សន្តិសុខ​រូប​នេះ បាន​ដេញ​មិន​ឲ្យ​យុវជន​ម្នាក់ ចត​ម៉ូតូ​មុខ​ផ្សារ​ដោយ សម្ដី​ទ្រគោះ បោះបោក ។
លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១២ ថា ជនរងគ្រោះ​មានឈ្មោះ ភក្រ័ វុត្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​សន្តិសុខ​ផ្សារ​រ៉ា​ថ្មី ក្រុង​ប៉ោយប៉ែត ។ រីឯ​ជន​ដៃដល់​មានឈ្មោះ ស៊ីណា វណ្ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មាន​ទីលំនៅ​មិន​ពិតប្រាកដ ។          លោក​អធិការ អ៊ុំ សុផល បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ   ភក្រ័ វុត្ថា បាន​ដើរ​ទៅ​ដេញ​ឈ្មោះ ស៊ីណា វណ្ណា មិន​ឲ្យ​ចត​ម៉ូតូ​មុខ ផ្សារ​ដោយ និយាយ ថា ផ្លូវ​តូច​ចង្អៀត ក្នុង​កាយ​វិការ ទ្រគោះ​បោះបោក​ភ្លាម នោះ​ជន​ដៃ ដល់ បាន មើល​មុខ​សន្តិសុខ រងគ្រោះ​រួច​ក៏​បើក​ម៉ូតូ​ចេញ​បាត់​ទៅ លុះ​ម៉ោង​១១​ព្រឹក ថ្ងៃ​ដដែល ឈ្មោះ ស៊ីណា វណ្ណា បាន​ត្រលប់​មក​សារ​ជាថ្មី ហើយ​បាន​ដក​ដាវ សា​ម៉ូ រៃ ពី​ចង្កេះ​រួច​មិន​និយាយ​អ្វី ទាំងអស់ ដើរ​សំដៅ​ទៅ កាប់​ឈ្មោះ ភក្រ័ វុត្ថា ជា​សន្តិសុខ ឥត​សំចៃ​ដៃ​បណ្ដាល​ឲ្យ​របួស​ដៃ​ឆ្វេង និង​កញ្ចឹង​ក​ចំនួន​០៣​ដាវ ភ្លាម​នោះ ម្ដាយ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​លោ​តទៅ​អោប​ជន​បង្ក និង​ស្រែក ឲ្យ​គេ​ជួយ​ទើប​ឈាន​ដល់ ការ​ចាប់​ជន​សង្ស័យ​ប្រគល់​ជូន​នគរបាល​ក្រុង ប៉ោយប៉ែត​បានសម្រេច ។ ចំពោះ​ជនរងគ្រោះ​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។
បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ក្រោយ​សួរនាំ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons