Thursday, June 14, 2012

IFADផ្តល់ហិរញ្ញប្បទាន៣៥លានដុល្លារអាមេរិកសម្រាប់​គម្រោងអភិវឌ្ឍន៍​កសិកម្មនិងសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានពិសេសៗ
អូន ព័ន្ធមុនីរ័ត្ន
ឯកឧត្តមអូនព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការក្រសួង​
សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំគណៈប្រតិ​ភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​

ចូលរួមចរចា​ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការ  ជាមួយមូលនិធិអន្តរជាតិ
សម្រាប់អភិវឌ្ឍន៍កសិកម្ម ( International  Fund  for Agricultural  Development - IFAD ) សម្រាប់គម្រោង
អភិវឌ្ឍន៍កសិកម្មនិងជំរុញកំណើនសេដ្ឋកិច្ចនៅទីស្នាក់ការកណ្តាលរបស់IFADនាទីក្រុងរ៉ូមប្រទេសអ៊ីតាលីចាប់
ពីថ្ងៃទី០៤ ដល់ថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០១២ ។


កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការខាងលើត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០១២
រវាងឯកឧត្តមបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ ជាមួយឯកឧត្តម កាណាយូ អេស្វ ណ្វាន់ហ្សេ (Kanayo F. Nwanze) ប្រធាន IFAD លើកិច្ចព្រមព្រៀង
ដែលមានហិរញ្ញប្បទានសរុបចំនួន៣៥លានដុល្លារអាមេរិក(៥០% ជាហិរញ្ញប្បទានឥណទាននិង៥០%ជាហិ
រញ្ញប្បទានឥតសំណង)លើហិរញ្ញប្បទានគម្រោងសរុបចំនួន៤៣,២លានដុល្លារអាមេរិក
ក្នុងចំណោមហិរញ្ញប្ប
ទានសរុបខាងលើដៃគូសហហិរញ្ញប្បទានអនុវត្តគម្រោងបានចូលរួមផ្តល់ហិរញ្ញប្បទានឥតសំណង់ចំនួន១,៤
លានដុល្លារអាមេរិកក្នុងនោះមាន ៖

១. អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (Food and Agriculture Organization – FAO)​ មាន
ចំនួន ០,៣លានដុល្លារអាមេរិក


២. អង្គការអភិវឌ្ឍន៍ប្រទេសហូឡង់ (Netherlads Development Organization – SNV) មានចំនួន ០,៧លាន
ដុល្លារអាមេរិក និង
៣. សហគ្រាសអភិវឌ្ឍន៍អន្តរជាតិ (Intermational Development Enterprises –IDE)មាន
ចំនួន០,៤លានដុល្លារអាមេរិក។ក្រៅពីនេះក៏មានការចូលរួមហិរញ្ញប្បទានពីសហគមន៍អ្នកទទួលផលនៃគោល
ដៅគម្រោងមានចំនួន២,១លានដុល្លារអាមេរិក  និងហិរញ្ញប្បទានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៤,៧
លានដុល្លារអាមេរិក (រួមទាំងកាតព្វកិច្ចពន្ធចំនួន២,៣លានដុល្លារអាមេរិក)ផងដែរ ។


គម្រោងខាងលើនឹងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករក្រីក្រ ប្រមាណជា ៤៧០.០០០គ្រួសារ
ក្នុងតំបន់គោលដៅ  អនុវត្តគម្រោងសរុបចំនួន២៤៦ឃុំ  ស្ថិតក្នុងស្រុកចំនួន៣៣  នៃខេត្តគោលដៅ  ចំនួន៥គឺ
កណ្តាល កំពត ព្រៃវែង ស្វាយរៀង និងតាកែវ និងមានរយៈពេលអនុវត្តចំនួន៦ឆ្នាំ ដោយចាប់ផ្តើម ពីខែកក្កដា
ឆ្នាំ២០១២ រហូតដល់បំណាច់ឆ្នាំ២០១៨ ។


ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាភ្នាក់ងារដឹកនាំ  និងអនុវត្តគម្រោង  និងមានការចូលរួម អនុវត្ត ពី
ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប្បតេយ្យនៅថ្នាក់ក្រោមជាតិរដ្ឋ
បាលខេត្តគោលដៅ ​ រដ្ឋបាលស្រុកគោលដៅ  ក្រុមប្រឹក្សាឃុំគោលដៅ   និងដៃគូសហហិរញ្ញប្បទានអនុវត្ត
គម្រោងចំនួន៣ទៀតគឺFAO,SNV​ និងIDE ៕


(អត្ថបទដកស្រង់ចេញពីAKP)(everyday)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons