Thursday, June 14, 2012

ពិធីសម្ភោធបើកការផ្លាស់ប្ដូរសិទ្ធធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារ​​​​​​​​​​​​​​​​​​​​​​​​​​​​​អន្តរជាតិព្រំដែនប៉ោយប៉ែត



                                                                                                                                                                            ​​​​​​​​​​​​​​ដោយ៖អ៊ិន  សាមិត្ត ប៉ោយប៉ែត ​​ មន្ត្រីសាធារណការកម្ពុជា និងថៃ     រួមគ្នាបើកសម្ពោធជាផ្លូវការ ដើម្បីអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា រវាងប្រទេសទាំង គឺកម្ពុជា-ថៃ ក្នុងគោលបំណងផ្លាស់ប្ដូរ សិទ្ធិ ធ្វើចរាចរណ៍ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ​​​​​​​​​​​​​​​ទៅវិញទៅមក   តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
          នៅក្នុងពិធីនោះ គេបានសង្កេតឃើញខាងកម្ពុជា ចូលរួមជាអធិបតី ពីសំណាក់លោករដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា អមដោយមន្ត្រីរាជការជាច្រើននាក់ទៀត ឯខាងថៃ ក៏ដូចគ្នាដែរ នៅក្នុងខ្លឹមសារមួយចំនួន ក៏បានសំណូមពរឲ្យភាគីបើកបររថយន្ត ដឹកភ្ញៀវទេសចរណ៍ និង ដឹកទំនិញ ទាំងពីរប្រទេស រួមគ្នាឲ្យបានល្អ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា គម្រោងអនុវត្តលើអនុស្សរណៈនេះ គឺមានយូរណាស់មកហើយ តែខកខានបួនឆ្នាំកន្លងមកនេះ ទើបតែក្នុងថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១២នេះ យើងក៏បានសម្រេចរួមការអនុវត្តអនុស្សរណៈនេះ                                                                                                               ​​​​លោបានបន្តទៀតថា ចាប់ពីពេលនេះទៅ ខាងកម្ពុជា មានរថយន្ត ខ្នាតធំ ចំនួន៤០គ្រឿង  សម្រាប់ដឹកភ្ញៀវ និង ដឹកទំនិញ ចេញពីកម្ពុជាទៅថៃ ថៃក៏មាន៤០គ្រឿង ដូចគ្នាផងដែរ សម្រាប់ដឹកភ្ញៀវចេញពីថៃមកកម្ពុជា កម្ពុជាមានរថយន្តក្រុងសម្រាប់ដឹកភ្ញៀវចំនួន៣០គ្រឿង និង រថយន្តដឹកទំនិញ ធំៗ ចំនួន១០គ្រឿង ឯខាងថៃ មានរថយន្តដឹកភ្ញៀវចំនួន១០គ្រឿង រថយន្តដឹកទំនិញចំនួន៣០គ្រឿង រដ្ឋមន្ត្រី​​សាធារណការ ទាំងប្រទេសក៏បានសំណូមពរដល់ក្រុមហ៊ុន ដឹកជញ្ជូនភ្ញៀវទាំងអស់មេត្តារួសរាន់ ទៅធ្វើបែបបទ ទាំងអស់គ្នា ងាយស្រួលដឹកជញ្ជូនភ្ញៀវ ដឹកទំនិញទៅមក ឲ្យបានត្រឹមត្រូវទៅតាមការយោគយល់គ្នាលើអនុស្សរណៈនៃប្រទេសទាំងនោះ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons