Thursday, June 14, 2012

សម្ដេចហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន ប៊ុន រដ្ឋា និង​បក្ខពួក​ ករណី​បង្កើត​តំបន់​អបគមន៍​នៅ​ក្រចេះ


ព្រហស្បតិ៍ 14 មិថុនា 2012


នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៤ មិថុនា នេះ ឯ​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០០៩-២០១៣ បាន​ដាក់​បញ្ជា​ដាច់​ខាត​ឲ្យ​សមត្ថកិច្ច​តាម​ស្វែង​រក​ចាប់​ខ្លួន​ឈ្មោះ ប៊ុន រដ្ឋា និង​បក្ខពួក​ ដែល​ត្រូវ​ចោទ​ថា​បាន​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ បើ​ទោះ​ជន​នេះ​ស្ថិត​នៅ​ទីណា​ក៏​ដោយ។
កម្លាំងអាជ្ញាធរចុះបង្រ្កាបតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ
កម្លាំងអាជ្ញាធរចុះបង្រ្កាបតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ
នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ឈ្មោះ ប៊ុន រដ្ឋា ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ដ៏​តូច​រូប​នេះ បាន​បង្កើត​រដ្ឋ​នៅ​ក្នុង​រដ្ឋ ហើយ​ដើរ​តួនាទី​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ដោយ​ខ្លួន​ឯង ដែល​ទង្វើ​នេះ​រដ្ឋាភិបាល​មិន​អាច​អនុញ្ញាត​ឲ្យ​ឡើយ។ ដូច្នេះ ទោះ ប៊ុន រដ្ឋា ស្ថិត​នៅ​ប្រទេស​ណា​ក៏​ដោយ ត្រូវ​តែ​តាម​ចាប់​ខ្លួន​ឲ្យ​បាន និង​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានទូត​ណា​ក៏​ដោយ​នោះ។
ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ ប៊ុន រដ្ឋា នៅ​តំបន់​ក្រមា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ ដែល​ត្រូវ​បាន​ថ្កោល​ទោស​ពី​សហរដ្ឋអាមេរិក​នោះ លោក ហ៊ុន សែន បាន​វាយ​បក​វិញ​ថា «សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​កម្ពុជា ប៉ុន្តែ​មិន​ដែល​យល់​ពី​កម្ពុជា… អាមេរិក​ធ្លាប់​បាន​ទម្លាក់​គ្រាប់​បែក​នៅ​អាហ្គានីស្ថាន​បណ្ដាល​ឲ្យ​ស្លាប់ ​ជន​ស៊ីវិល​រាប់​រយ​នាក់ ដូច្នេះ​កុំ​ប្រដៅ​គេ បើ​ខ្លួន​ឯង​គគ្រិច​នោះ»៕cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons