Thursday, June 7, 2012

លោកកឹម សុខា សុំ​លើក​ពេល​ជួប​លោក​សម រង្ស៊ី


ថ្ងៃទី​ 07 ខែមិថុនា ឆ្នាំ2012, ម៉ោង 09:05 AM ឈ ភ
1

ភ្នំពេញ: កិច្ច​ប្រជុំបន្ទាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ សិទ្ធិមនុស្សដើម្បីពិភាក្សា​គ្នាពីការបង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ ជាមួយ​លោក សម រង្ស៊ី នៅ​ចុងខែ​មិថុនា នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ ដែលធ្វើឡើងនៅ​ព្រឹក​មិញ​នេះ គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​ថា ​ នឹងលើកទៅ​សប្តាហ៍​ទី២ នៃ​ខែ​កក្កដា វិញ។
​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍បន្ទាន់​នៅ​ ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ នេះមក​ គណបក្ស​សិទ្ធិ​មនុស្ស​បាន​សម្រេច​ថា ខ្លួន​នឹង​ស្នើ​ត្រឡប់​ទៅ​គណបក្ស​សមរង្ស៊ី​ឲ្យ​លើក​ពេល​ប្រជុំ​ថ្នាក់​ ដឹកនាំ​គណបក្ស​ទាំង​ពីរ​នៅ​ទីក្រុង​ម៉ានីល​នា​ចុង​ខែ​នេះ ទៅ​សប្តាហ៍​ទី២ នៃ​ខែ​កក្កដា វិញ។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា គណបក្ស​របស់​លោក​បាន​សម្រេច​យល់​ព្រម​តាម​ការ​ស្នើ​របស់​គណបក្ស​សមរង្ស៊ី​ ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​ស្តីពី​ការ​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យ​ នោះ​ហើយ។ ប៉ុន្តែ​គណបក្ស​សិទ្ធិ​មនុស្ស​​ស្នើ​ពន្យារ​ពេល​ទៅ​សប្តាហ៍​ទី២ ខែ​កក្កដា វិញ ព្រោះ​នៅ​ចុង​ខែ​នេះ​គណបក្ស​សិទ្ធិ​មនុស្ស​​មាន​ការងារ​ច្រើន ហើយ​ថា ការ​ជួប​ប្រជុំ​នេះ​អាច​ធ្វើ​ឡើង​នៅ​ទីណា​ក៏​បាន ទោះ​ជានៅ​ ​ហ្វីលីពីន ឬ​ក៏អឺរ៉ុប​ក៏​ដោយ៕អង្គរធំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons