ថ្ងៃទី 07 ខែមិថុនា ឆ្នាំ2012, ម៉ោង 08:34 AM ឈ ភ

ខ្លាំងពេក។គេបានលើកឡើងថា គេនឹងរួបរួមគ្នា ដើម្បីយកឈ្នះពួកផ្តាច់ការ។
សម្តេចហ៊ុនសែន បានប្រកាសថា "សូមផ្តាំទៅគណបក្សទី២ ទៅចុះថា ដើម្បីបានស្មើគណបក្សប្រជាជនកម្ពុជា អ្នកឯងត្រូវការ ២,៤ លានសំឡេងទៀត ដើម្បីបានស្មើគណបក្សប្រជាជនកម្ពុជានេះ មិនទាន់និយាយដល់ការឈ្នះនោះទេ តើរកបានទេ?។ ចំណែកគណបក្សទី៣ ដែលសំដៅទៅកាន់គណបក្សសិទ្ធិមនុស្ស ដែលទើបលេចមុខ ក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ដែលកំពុងក្អេងក្អាងណាស់។ បើចង់ស្មើគណបក្សប្រជាជន មិនបាច់យកឈ្នះទេក៏ត្រូវការសំឡេងជាង ៣ លានសំឡេងដែរ។ បើទាំងពីរ បូកចូលគ្នា ក៏នៅតែខ្វះជិត ២ លានសំឡេងទៀត។ ខ្លួនឯងទើបតែមាន ៥៧ ម៉ឺនសំឡេងស្មើនឹង ៩,៩៧ ភាគរយ។ ចំណែកគណបក្សមួយទៀតនោះ មានតែជាង ១,២ លានសំឡេងប៉ុណ្ណោះ ស្មើ ២០,៨៣ ភាគរយ បូកគណបក្សទាំងពីរ ចូលគ្នាមិនបានពាក់កណ្តាលគណបក្សប្រជាជនផងទេ ហើយបូកទាំងគណបក្សដទៃទៀត ក៏មិនអាចស្មើគណបក្សប្រជាជនផង"។
សម្តេច ហ៊ុន សែន បន្តថា កុំចង់ហត់លោតខ្លាំងពេក នៅស្តើងណាស់ កម្លាំងមិនទាន់គ្រប់នៅឡើយទេ ហើយកុំអាងអីពឹងបរទេសនោះ ព្រោះអួតសុទ្ធតែបញ្ជូនមេឃុំឲ្យទៅរៀននៅអាមេរិក ឲ្យចេះធ្វើការ និងចេះអង់គ្លេស។ ខ្ញុំចាំតែមើលទេ បើបានដូច្នេះ បានជួយអរ ព្រោះថាមេឃុំខ្មែរទាំងអស់គ្នា។ បើមេឃុំមានចំណេះដឹងទៅក៏វាល្អសម្រាប់ ប្រទេសយើងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យគណបក្សទាំងនោះ ឈប់ឡាំប៉ាទៀត ទៅវាដល់ម៉ោងហើយ។ គណបក្សប្រជាជនកម្ពុជា សំឡេងកើនឡើង គឺជារឿងមួយ មិនមែនតូចតាចទេ បោះឆ្នោតលើកនេះ ទទួលបានសំឡេងគាំទ្រ ៣.៦៣០.៦៥៥ សំឡេង ស្មើ ៦១,៩៣ ភាគរយ។ បើប្រៀបឆ្នាំ២០០៧ បាន ៦០,៨២ ភាគរយ ស្មើនឹង ៣.១៤៨.៥៣៣ សំឡេង។ ដូចនេះ លើកនេះ កើនអាសនៈដល់ ២៩០ អាសនៈ នៅទូទាំងប្រទេស។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មយ៉ាងដូច្នេះ បន្ទាប់ពីគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា និងគណបក្សសមរង្ស៊ី កំពុងតែទាក់ទងគ្នា និងគ្រោងជួបចរចាគ្នានៅចុងខែមិថុនានេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕អង្គរធំ

