Thursday, June 7, 2012

តំណាងអង្គការយូណេស្កូទៅពិនិត្យ​រមណីយដ្ឋានប្រាសាទ​​ព្រះ​វិហារ​

មន្រ្តីយូណេស្កូ​
​នៅព្រឹកថ្ងៃទី៧មិថុនាលោកជុចភឿនរដ្ឋលេខាធិការក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ
និង​ជា​​ប្រធាន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​  បាន​ដឹក​នាំ​ប្រតិ​ភូ​អង្គ​ការ​យូ​ណេស្កូ  ​មួយ​ក្រុម​

​ទៅធ្វើ​ទស្សន​កិច្ច​នៅ​រមណី​យដ្ឋាន​​វប្បធម៌​ប្រាសាទ​ព្រះ​វិហារ​តាម​​​ឧទ្ធ​ម្ភាគ​ចក្ររបស់​លោក​  TESANE DE
CARO  ជន​ជាតិ​អ៊ីតាលី​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សិក្សា​ដើម្បី​ថែរ​ក្សា​​​និង​អភិរក្ស​សម្បត្តិ​វប្ប​ធម៌​អន្តរ​ជាតិ
(ICCROM​​)នៃ​អង្គ​ការ​យូណេ​ស្កូ។អម​ដំណើរ​ប្រតិ​ភូ​នេះ​ដែរ​មាន​លោកសួស យ៉ារ៉ា អនុ​រដ្ឋ​លេខា​ធិការ​ទីស្តី​
ការ​គណៈ​រដ្ឋ​មន្ត្រី  និង​ជា​អនុ​ប្រធាន​អចិន្ត្រៃ​យ៍​  ក្រុម​ការ​ងារ​ថ្នាក់​ជាតិ  តំបន់​ប្រា​សាទ​ព្រះវិហារ ។


លោក TESANE DECARO អគ្គ​នាយ​ក​មជ្ឈ​មណ្ឌល​សិក្សា​ដើម្បី​ថែរក្សា​និង​អភិរក្ស​សម្បត្តិ​វប្បធម៌​អន្តរ​ជាតិ
(ICCROM) នៅ​ពេល​អញ្ជើញ​ទៅ​ដល់​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​ចូល​​ជួប​មន្ត្រី​អ្នក​​មុខ​អ្នក​ការ​នៃ​អាជ្ញា​ធរ​
ជាតិ​ព្រះវិហារ​​ និង​មន្ត្រីក្នុង​ក្រុម​ការ​ងារ​ថ្នាក់​ជាតិតំបន់​ប្រាសាទ​ព្រះ​វិហារ​ ធ្វើ​បដិសណ្ឋា​រកិច្ច​ដើម្បី​​​ស្វែង​យល់​
អំពី​រមណី​យដ្ឋាន​​ប្រាសាទ​ព្រះ​វិហារ​ នៅ​ក្នុង​នាយកដ្ឋាន​​នៃ​អាជ្ញា​ធរ​​ជាតិ​​ព្រះ​វិហារ​ចំណុច​ទួល​៩៥ ។


លោក​សួស យ៉ារ៉ា  អនុ​ប្រធាន​អចិន្ត្រៃយ៍​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ក៏​បាន​សម្តែង​ការ​ស្វា
គមន៍​និង​បាន​រៀប​រាប់​អំពី​ប្រវត្តិ​​ និង​បង្ហាញ​អំពី​ផែន​ទី​នៃ​ប្រាសាទ​ព្រះ​វិហារ ​ដែល​ជា​មរតក​ដូន​តា​ខ្មែរ​ស្ថិត​នៅ
​​លើភ្នំ​​ដង​រែកក្នុង​អធិ​ប​តេយ្យ​ភាព​របស់​កម្ពុជា​។បន្ទាប់​ពី​ស្តាប់​​ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​លោក​សួសយ៉ារ៉ារួច​មក
​លោក​រដ្ឋ​លេខា​ធិការ​ ជុច  ភឿន  ប្រធាន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ ​ ក៏​បាន​ដឹក​នាំ​​ប្រតិភូ​ឡើង​ទៅ​ទស្សនា​ប្រាង្គ
​ប្រាសាទ​ព្រះ​វិហារ​នៅ​លើ​កំពូល​ភ្នំ​ដង​រែកអស់រយៈ​ពេល​ប្រមាណ​២​ម៉ោង​ចាប់​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់ម៉ោង
​១២​ថ្ងៃ​ត្រង់ ។


​​តំណាង​អង្គ​ការ​យូណេស្កូ​ ជា​អគ្គ​នាយ​កមជ្ឈ​មណ្ឌល​​​សិក្សា​ដើម្បី​​ថែ​រក្សា​ និង​អភិរក្ស​សម្បត្តិ​​វប្បធម៌​អន្តរ​ជាតិ​
លោក​ TESANE  DECARO  ក៏​បាន​ថ្លែង​នូវ​ការ​ស្ងើច​សរ​សើរ​ដល់​ក្បូរ​ក្បាច់​រចនា​ដ៏​ស្រស់​ស្អាត​ដែល​បន្សល់​
ទុក​ពី​ស្នាដៃ​នៃ​ស្ថា​បត្យ​កម្ម​ខ្មែរ​​​នា​សម័យ​ដើមដែល​បាន​លើក​ផ្ទាំង​ថ្ម​​ទៅ​សង់​ប្រាសាទ​​ដ៏​ស្កឹម​ស្កៃនៅ​លើ​កំពូល​
ភ្នំដង​រែក​  ។  លោក​​បាន​​ថ្លែង​ថា  ប្រាសាទ​នេះ​​​ពិត​ណាស់​ជា​វប្ប​ធម៌​​របស់​ខ្មែរ​ ​ហើយ​ការ​ធ្វើ​ទស្ស​ន​កិច្ច​របស់​
លោក​នេះ​ធ្វើ​ឡើង​​ក្នុង​គោល​បំណង​ពីរ​គឺ ទី១-​ស្វែង​យល់ អំពី​​រមណីយដ្ឋាន​វប្ប​ធម៌​ប្រាសាទ​ព្រះ​វិហារ ទី២-​
ស្វែង​យល់​អំពី​សម្បត្តិ​វប្បធម៌​ដែល​ជា​បេតិ​កភណ្ឌ​ពិភព​លោក​ និង​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​តាម​ផែន​ការ​មេ ។


ការ​ធ្វើ​ទស្ស​ន​កិច្ច​​​សិក្សា​ស្វែង​យ​ល់​អំពី​សម្បត្តិ​វប្ប​ធម៌​របស់​ខ្មែរ​ដោយ​តំណាង​​អង្គ​ការ​យូណេ​ស្កូចំពេល​ដែល
​ស្ថាន​ការណ៍​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ស្ងប់​ស្ងាត់​គ្មាន​ការ​ប្រឈម​មុខ​ខាង​យោធា​ទេ តែអ្វី​ដែល
​តុលា​ការ​​ឡា​អេ​ ចេញ​ដី​កា​បង្គាប់​ឱ្យ​មាន​តំបន់​គ្មាន​កង​ទ័ព​នោះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​​នៅ​ឡើយទេ មុន​ពេល​
ដែល​តុលា​ការ​អន្តរ​ជាតិ​នេះ​ ​​ប្រកាស​បក​ស្រាយ​​សាល​ដីកា​ឆ្នាំ​១៩៦២​ស្តី​ពី​ប្រាសាទ​ព្រះ​វិហារ ៕

អត្ថបទដកស្រង់ពីកាសែតកោះសន្តិភាព

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons