Friday, June 8, 2012

ទាហាន​ថៃ​ការពារ​កសិករ​​ខ្លួន​​ចូល​មក​ធ្វើ​ស្រែ​លើ​ដី​ខ្មែរ​ជា​ថ្មី​ទៀត

សៅរ៍ 09 មិថុនា 2012


សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​បន្ទាយ​មានជ័យ​ឲ្យ​ដឹង​ថា នៅ​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ កសិករ​ថៃ​ចំនួន​៣៧​គ្រួសារ​ការពារ​​ដោយ​ទាហាន​ផង បាន​ចូល​មក​តំបន់​ព្រំដែន​លេខ​៤៣​ក្នុង​ឃុំ​អូរបីជាន់​ សារ​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​ធ្វើ​ស្រែ ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស​កាល​ពី​ថ្ងៃទី​០៦ ខែ​មិថុនា កន្លង​ទៅ​នោះ។
ទាហានថៃដែលការពារនៅតំបន់ព្រំដែនជាមួយកម្ពុជា
ទាហានថៃដែលការពារនៅតំបន់ព្រំដែនជាមួយកម្ពុជា
សេចក្តី​រាយ​ការណ៍​បន្ត​ថា ភ្លាម​នោះ​ទាហាន​ខ្មែរ​ការពារ​ព្រំដែន​បាន​ហាម​ឃាត់​កសិករ​ថៃ​ទាំង​នោះ​មិន​ ឲ្យ​ចូល​មក​ធ្វើ​ស្រែ​នៅ​លើ​ទឹក​ដី​ខ្មែរ​ទេ ដោយ​បញ្ជាក់​ថា តំបន់​នោះ​គឺ​ជា​ទឹកដី​របស់​ខ្មែរ​ដែល​ទទួល​ស្គាល់​ដោយ​ភាគី​កម្ពុជា-ថៃ​រួច ​ហើយ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ព្រឹក​មិញ​នេះ ភាគី​ថៃ​បាន​ដាក់​សំណើ​ចំនួន​៣​ចំណុច​ដើម្បី​ស្វែង​រក​ការ​យល់​ព្រម​ពី​ភាគី ​កម្ពុជា នោះ​គឺ ទី១ ហាម​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ជុំ​វិញ​បង្គោល ពោល​គឺ​ដី​ខ្មែរ​ដែល​ពលរដ្ឋ​ថៃ​ធ្វើ​ស្រែ​ចំនួន​២២៦​ហិកតា រួម​ទាំង​ដី​នៅ​ខាង​ជើង​បង្គោល​ព្រំដែន​លេខ​៤៣ ទំហំ​៤,៥ហិកតា​, ទី២ ពេល​ទៅ​ត្រួត​ពិនិត្យ​មើល​បង្គោល​ព្រំដែន ត្រូវ​ទៅ​ទាំង​អស់​គ្នា ចៀសវាង​ទៅ​ម្ខាងៗ​នាំ​ឲ្យ​មាន​សភាព​តានតឹង និង​ទី៣ ភាគី​ថៃ​សុំ​ប្តូរ​ការ​ទទួល​ស្គាល់​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៣ ថា​ជា​ចំណុច​មិន​ប្រក្រតី​វិញ៕ទស្សនាវដ្តីសារព័ត៌មានសេរី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons