Thursday, June 7, 2012

សម្តេច​តេ​ជោ​ផ្តល់​ចម្លើយ​ដល់​អ្នកទោស​និរទេស​ខ្លួន​


សម្តេចហ៊ុន សែន
​វាជាប្រតិកម្មដ៏ក្តៅគគុកមួយរបស់សម្តេចអគ្គមហាសេនាបតីតេ​ជោហ៊ុនសែនឆ្លើយ
តប​ទៅ​នឹង​អ្វី​ដែល​«​អ្នកទោស​និរទេស​ខ្លួន​ម្នាក់​»​បាន​និយាយ​ថា​គេ​មិន​ចាំ​បាច់​ចរចា

​ជាមួយហ៊ុន សែន ​ទេ​ព្រោះ​វា​គ្រាន់តែ​ជា​អាយ៉ង​គេ​ទេ​ គេ​ត្រូវ​ការចរចា​ជាមួយ​វៀត
ណាម​ដែល​អាច​បញ្ជា​រដ្ឋា​ភិបាលហ៊ុនសែនបាន ដែល​សម្តី​នេះ​ជា​ពាក្យពេចន៍​របស់​ខៀវសំផន ​កាលពី​អតីត
​កាល​នោះ​ ។​


​ថ្វីត្បិតតែ​មិនបាន​បញ្ចេញ​អត្តសញ្ញាណ​ក្តីក៏​ « ​អ្នកទោស​និរទេស​ខ្លួន​ម្នាក់​ »  ​ដែល​ស្ថិតនៅក្នុង សង្កថា​របស់​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នោះ​  គឺ​បាន​សំដៅ​ទៅលើ​រូបលោកសម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល
​បានផ្តល់​បទសំភាសន៍​ដ​ល់​វិទ្យុ​មួយ​កាលពីពេល​ថ្មីៗនោះឯង​ ។


​សម្តេចនាយករ​ដ​ថ្ឋ​មន្ត្រី​ដែល​បាន​ឆែក​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិកក្នុងខណៈដែល​លោកបានធ្វើ​ដំណើរ​
តាម​រថយន្ត​ក្នុង​ទស្សនកិច្ច​ការងារ​រយៈ​ពេល២ថ្ងៃទៅកាន់​ខេត្តបន្ទាយមានជ័យដើម្បីបើក​ការដ្ឋាន​សាងសង់
​ផ្លូវ​លេខ៥៦ កាលពី​ថ្ងៃទី ៧ មិថុនា​នោះ បាន​មានប្រសាសន៍ថា​«​អរគុណសូម លោក​ឯង​ថត​សម្លេង​ខ្លួនឯង
ហើយ​កត់​ត្រាទុក​ខ្លួនឯង​។​សូម​អញ្ជើញលោក​ទៅ​ចរចា​ជាមួយ​វៀត ណា​ម ឬ​អ្នកណា​ដែលមាន​ឥទ្ធិពល​លើ
​វៀតណាមដើម្បី​សង្កត់​វៀតណាម ​» ​។ ​សម្តេច​តេ​ជោមាន​ប្រសាសន៍​ថា «​  ខ្ញុំ​នៅចាំ​បាន នេះ​ជាស​ម្តី​របស់
ខៀវ សំផន  ដែល​ប្រើប្រាស់​នៅពេលដែល​ខ្ញុំ​ឈាន​ជើងជិត​ចរចា  ​ជាមួយ​សម្តេចព្រះ​នរោត្តម សីហនុ​  ។
​ខៀវ សំផន ក៏បាន​និយាយ​ដូចគ្នា​ថា ​« ​មិនត្រូវ​ចរចា​ជា មួយ​ពួក​អាយ៉ង​ភ្នំពេញ​ទេ​ត្រូវ​ចរចា​ជាមួយ​ក្រុង​ហា
ណូយ​»​វិញ​ ។​


​ ​ដោយ​បញ្ឈឺ​ទៅដល់​មេបក្ស​ប្រឆាំងកំពុងតែ​រត់គេច​​​  ពី​ការ​ជាប់​ព័ន្ធ​នាគារ​នៅ​កម្ពុជា​នោះ សម្តេចហ៊ុន សែន
មានប្រសាសន៍ថា «​ ខ្ញុំ​អរគុណ ​ព្រោះ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​អ្នកទោស​ម្នាក់​មក​រំខាន​ខ្ញុំ​ទេ​ ។ ប៉ុន្តែ​សូម​កត់​ទុក​ទៅ​តិច​
លោ​ថ្ងៃក្រោយសរសេរ​សំបុត្រ​  ឬ​ឲ្យ​ភ្នាក់ងារ​មក​ចរចា​សម្រប​សម្រួល​ជាមួយ​ខ្ញុំ អត់​ទេ ព្រោះ​ខ្ញុំ​ជា​អាយ៉ងខ្ញុំ
​គ្មាន​សិទ្ធិ​ទេ​ » ​។ ​សម្តេច​តេ​ជោ​មានប្រសាសន៍ថា នៅលើ​លោក​នេះ​អ្នក​ដែល មាន​សិទ្ធិ​ត្រួតត្រា ហ៊ុន សែន
បាន​គឺ​មានតែ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។​សម្លេង​ភាគច្រើន​នៃ​ប្រជាពលរដ្ឋខ្មែរ​ទើប​មាន​សិទ្ធិ​ត្រួតត្រាហ៊ុនសែន
ព្រោះ​បើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជាបោះឆ្នោត​ទម្លាក់ ហ៊ុន សែន ហើយ​ខ្ញុំ​ត្រូវតែ
​គោរពមានន័យថាអ្នក​ដែល​ខ្ញុំ​គោរព​កោតខ្លាច​បំផុត​គឺ ប្រជាជន ចំណែក​មនុស្ស ៣ ប្រភេទ​ទៀត​ដែល​ខ្ញុំ​ខ្លាច
និង​ចុះ​ញ៉ម​នោះ​គឺ​ទី១ឳ​ពុក​របស់ខ្ញុំ ដែល​កំពុងតែមាន​ជំងឺ ទី២ភរិយា​របស់ខ្ញុំ និង​ទី៣គឺ​ចៅ​របស់ខ្ញុំ​ ៕​

អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons