Wednesday, June 27, 2012

ជម្លោះពាក្យសម្ដីបន្តិចបន្តួចបង្កើតឆាកប្រយុទ្ធគ្នាត្រូវប៉េអឹមឃាត់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                                                                                   ដោយ៖អ៊ិន សាមិត្ត ប៉ោយប៉ែត៖ក្មេងទំនើងមួយក្រុម ប្រដាប់ដោយអាវុធ ដាវសាំម៉ារ៉ៃមួយក្រុម     បានបើកឆាកប្រយុទ្ធគ្នា មួយឈុតធំ មិនចាញ់ភាពយន្តហុងកុង ប៉ុន្មានឡើយ ធ្វើឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ នាំគ្នារត់ចែកជើង ព្រោះតែខ្លាចកាំបិតអត់ភ្នែក ផ្លា មកត្រូវលើខ្លួន ស្នូរផ្លែដាវលឺយ៉ាងរណ្ដំលាយឡំនិងសម្លេងស្រែកហ៊ោកញ្ជ្រៀវពីសំណាក់ ក្រុមក្មេងអន្ធពាល ដែលកំពុងតែកាប់គ្នាយ៉ាងង្ហា ប្រៀបដូចជាសង្គមងងឹតអីចឹង
             ហេតុការណ៍ ប្រយុទ្ធគ្នាខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង .៣០នាទីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ នៅចំណុច លើផ្លូវរថភ្លើង ទល់មុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តាមការឲ្យដឹងពីលោក ហម ម៉ុត មេបញ្ជាការប៉េអិម ក្រុងប៉ោយប៉ែតបានប្រាប់ថា ឆាកប្រយុទ្ធគ្នានេះ គឺកើតចេញពី ជម្លោះពាក្យសម្ដី ដាក់គ្នាបន្តិចបន្តួចតែប៉ុណ្ណោះ
ដោយសារតែចិត្តខ្លាំងរៀងៗខ្លួន ពួកគេក៏បបួលគ្នាជាក្រុមហើ       ប្រយុទ្ធគ្នាតែម្ដង ស្របពេលនោះ មានកងកម្លាំងរាជអាវុធហត្ថដើរ ល្បាតនៅក្បែរនោះ ប្រទះឃើញ ក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ នេត ហៅក្រឹមភេទ ប្រុសអា១៧ឆ្នាំ ភ្លាមៗនៅនឹងកន្លែង តែម្ដង ចំណែគូកន របស់ពួកគេទាំងសងខាង បានរត់គេចខ្លួន បាត់ស្រមោលអស់ពីកន្លែងកើតហេតុ
               ជនសង្ស័យខាងលើ បន្ទាប់ពីសមត្ថកិច្ច សាកសួររួចហើយ ត្រូវបានកសាង សំណុំរឿង បញ្ជូនទៅកាន់ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់បន្តតាមផ្លូវច្បាប់ ដើម្បីកុំឲ្យពួកគេ ចេះតែនាំគ្នីគ្នា ដើរបង្កព្យុះភ្លៀង កាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ពាសពេញក្រុង បាត់បង់សណ្ដាប់ធ្នាប់ និង  ដើម្បីនិវត្តន៏ តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដោយឡែក ក្រុមដែលនៅសេសសល់ កំពុងរត់គេចខ្លួននោះ សមត្ថកិច្ច បានប្រាប់ថានិងតាមប្រម៉ាញ់ដល់ទីបញ្ចប់ ទោះបីពួកគេ រត់ដល់ជើង មេឃក៏ដោយ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons