Wednesday, June 27, 2012

ជើងឯក មុជទឹករើសអេតចាយនៅក្នុងបាតទន្លេ


Tuesday, 26 June 2012 13:26
វាជារឿងអស្ចារ្យផង និង ចម្លែកផង ដែលបុរសម្នាក់បាន ប្រកបរបររកស៊ីខុសគេ ដោយមុជទឹកដើររើស អេតចាយនៅ ក្នុងបាតទន្លេស្ទើរ តែរៀងរាល់ថ្ងៃ ហើយការមុជទឹកដើររើសអេតចាយនៅក្នុង បាតទន្លេ ធ្វើឱ្យគាត់បានជួបប្រទះ នូវរបស់របរប្លែកៗជាច្រើន ហើយ របស់របរដែលគាត់រើសបានទាំងអស់នោះភាគច្រើនមានដូចជា ដែក កប៉ាល់ កាណូតចាស់ៗ ដែលបានលិចនៅក្នុងទឹកកប់ក្នុងដីបាតទន្លេ រាប់សិបឆ្នាំមកហើយ និង របស់របរមួយចំនួនទៀតជាវត្ថុបុរាណ រាល់ថ្ងៃនេះក្រៅពីមុជទឹកដើររើសអេតចាយនៅក្នុងបាតទន្លេមេគង្គ គាត់តែងតែត្រូវបានគេជួលឱ្យទៅមុជទឹករាវរក សាកសពមនុស្ស កូនចៅរបស់គេដែលបានលង់ទឹកស្លាប់



      លោក ម៉ាត់ គ្រីយ៉ា ជាខ្មែរអ៊ិស្លាមដែលបានប្រកប របររើសអេតចាយនៅក្នុងបាតទន្លេតាំងពីឆ្នាំ ១៩៨៤ មកម៉្លេះ បើ គិតមកដល់ពេលនេះវត្ថុ ដែកអេតចាយដែលគាត់រើសបានពី ក្នុងទន្លេនោះគឺមានទម្ងន់រាប់សិបតោនហើយ បច្ចុប្បន្នលោករស់នៅក្នុងភូមិមួយ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ នៅពេលជួបជាមួយអ្នក យកព័ត៌មានរបស់យើងលោក ម៉ាត់ គ្រីយ៉ា មានប្រសាសន៍ថាកាលពីមុនខ្ញុំជាអ្នកនេសាទម្នាក់ ដែលបាន ប្រកបរបរនេសាទនៅតាមដងទន្លេមេគង្គដូចអ្នកនេសាទ ទូទៅដែរ នៅថ្ងៃមួយក្នុងឆ្នាំ ១៩៨៤ នៅពេលខ្ញុំអូស អួននៅក្នុងទន្លេម្តុំទល់មុខកៀនឃ្លាំង ហើយអួនរបស់ខ្ញុំក៏បានជាប់ ពេល នោះខ្ញុំក៏មុជទឹកទៅដោះអួន ហើយក៏ប្រទះឃើញកប៉ាល់ដែកតូច មួយនៅបាតទន្លេ ហើយខ្ញុំក៏មានគំនិតចង់យកកប៉ាល់ដែកនោះ ពីក្នុងបាតទន្លេ ដោយខ្ញុំបានរកវិធីគ្រប់បែបយ៉ាងដើម្បីយកកប៉ាល់ នោះ ក្រោយមកខ្ញុំក៏បានយកកប៉ាល់នោះបានដើម្បីយកដែកលក់ ឱ្យគេ ចាប់តាំងពីពេលនោះមក ខ្ញុំក៏បែកគំនិតមុជទឹកយករបស់ របរផ្សេងៗដែលបានលិចកប់នៅក្នុងបាតទន្លេមេគង្គ រហូតមក ដល់បច្ចុប្បន្ននេះរបស់របរដែលខ្ញុំរើសបានពីក្នុងបាតទន្លេនាពេល កន្លងមកមានដូចជា ចាន ផ្តិលប្រាក់ កប៉ាល់ ម៉ារីន ទូក កាណូត ចាស់ៗដែលលិចកប់នៅក្នុងបាតទន្លេរាប់សិបឆ្នាំមកហើយ ទី កន្លែងដែលខ្ញុំមុជទឹករករបស់របរបានច្រើនជាងគេ គឺនៅក្នុងទឹក ទន្លេម្តុំកៀនឃ្លាំង ដែលកន្លងមកខ្ញុំធ្លាប់មុជទឹកយកបានម៉ារីន និង កប៉ាល់បានជាច្រើនគ្រឿងមកហើយ

តាមអ្វីដែលខ្ញុំនៅចាំបានត្រួសៗ គឺនៅក្នុងឆ្នាំ ១៩៩៣ ខ្ញុំបាន មុជទឹកយកបានម៉ារីនមួយគ្រឿង និង កាណូតក្រចេះ មួយគ្រឿងនៅខាងមុខព្រះបរមរាជវាំង ហើយកាលពី ពេលថ្មីៗនេះខ្ញុំបានទៅមុជយកស្រឡាងចំនួនពីរគ្រឿងនៅ អ្នកលឿង រាល់ថ្ងៃនេះខ្ញុំអាចមុជទឹកបានក្នុង ជម្រៅជាង ៥០ ម៉ែត្រ ហើយកន្លែង ដែលខ្ញុំធ្លាប់មុជជ្រៅជាងគេគឺនៅម្តុំស្ពានព្រែកតាមាក់ ដែលកាលពី ប៉ុន្មានថ្ងៃមុនខ្ញុំបានមុជយកកប៉ាល់ ឈើមួយគ្រឿងនៅទីនោះ បច្ចុប្បន្ន នេះខ្ញុំមានសមាជិកក្រុមចំនួនប្រាំនាក់ ដែលរូបខ្ញុំជាមេក្រុមនៅក្នុងការមុជ ទឹកយករបស់របរធំៗដូចជា កាណូត កប៉ាល់ យើងបានប្រើប្រាស់ម៉ាស៊ីន ខ្យល់ដើម្បីមុជចុះទៅក្រោម ការ មុជធ្វើការងារនៅក្នុងទឹកនាពេល កន្លងមកមានពេលខ្លះបើខ្ញុំមិនចាញ់រងា ទេគឺខ្ញុំអាចមុជចូលទៅក្នុងទឹក ដើម្បីធ្វើការងារនៅបាតទន្លេពីព្រឹក ព្រលឹមរហូតដល់ពេលបាយថ្ងៃត្រង់ទើបងើប មកហូបបាយម្តង ឈប់ សម្រាករយៈពេលពីរ បីម៉ោងទើប មុជទៅម្តងទៀតនៅក្នុងទន្លេមេគង្គ ចាប់ពីព្រែកតាមាក់រហូតដល់អ្នក លឿង គឺខ្ញុំបានមុជរាវរកអេតចាយ ស្ទើរតែគ្រប់កន្លែង កន្លែងណាក៏ ដោយឱ្យតែខ្ញុំបានដឹងថាមានរបស់របរ អេតចាយ នៅបាតទន្លេ គឺខ្ញុំទៅយក ហើយមិនថានៅឆ្ងាយ ជិតនោះ ទេ

      ការមុជទឹកយករបស់របរធំៗដូច ជាកាណូត កប៉ាល់ ទូកធំៗ ខ្ញុំបាន ប្រើពេលវេលារហូតដល់ ១៥ ថ្ងៃ ទើបអាចយកវាចេញបានពីក្នុងបាតទន្លេ ក្នុងការយកនេះគឺមានការ លំបាកខ្លះ ដោយសារមានកប៉ាល់ ទូក កាណូតមួយចំនួនបានលិចកប់ដី ខ្សាច់យ៉ាងជ្រៅនៅក្នុងបាតទន្លេ ដូច្នេះ ខ្ញុំត្រូវប្រើប្រាស់ឧបករណ៍បូមដីខ្សាច់ចេញ ហើយប្រើភ្លើងកាត់ដែកកប៉ាល់ នោះជាបំណែកៗបានប្រហែលមួយតោនទើបយកវាមកលើផ្ទៃទឹកម្តង នៅរដូវវស្សាជាពេលដែលទឹកហូរ ខ្លាំងគឺមុជមិនបានជ្រៅនោះទេ ហើយ ការដើររករបស់របរអេតចាយនៅបាត ទន្លេក៏ត្រូវបានផ្អាកផងដែរ ប៉ុន្តែរបស់ របរទាំងឡាយណានៅកន្លែងរាក់ៗ ខ្ញុំនៅតែមុជយកដដែល បើទោះបី ជាមានទឹកហូរខ្លាំងក្តី ការមុជទឹក ដើររើសអេតចាយនៅបាតទន្លេនេះ ខ្ញុំមិនមានឧបករណ៍អ្វីពាក់ដើម្បីមើល វត្ថុនៅបាតទន្លេទាំងអស់នោះទេគឺ មុជរាវផ្សងព្រេងតែម្តង ប៉ុន្តែរបស់ របរដែលខ្ញុំមុជយកបាននាពេលកន្លង មកភាគច្រើនជាប់មងជាប់អួនរបស់ គេ ហើយគេបានហៅខ្ញុំឱ្យទៅយក កាលពីថ្ងៃទី ១៨ ខែឧសភា ខ្ញុំបានមុជ យកស្លាបយន្តហោះមួយចំហៀង នៅក្នុងទន្លេមេគង្គត្រង់ចំណុចក្បាលកោះ ឧកញ្ញ៉ា តី និង ចុងកោះដាច់ ដែល ត្រូវបានក្រុមអ្នកជំនាញនិយាយថា ជាប្រភេទយន្តហោះទ៦ ផលិតនៅ សហរដ្ឋអាមេរិកប្រើកាលពីសង្គ្រាមលោកលើក ទី ក្រោយមកសហរដ្ឋ អាមេរិកបានប្រែក្លាយយន្តហោះនោះ ជាប្រភេទយន្តហោះហ្វឹកហ្វឺនសម្រាប់ ហ្វឹកហាត់អាកាសយានិកកងទ័ព អាកាស ហើយយន្តហោះនេះសហរដ្ឋ អាមេរិកបានផ្តល់ជំនួយមកឱ្យប្រទេស កម្ពុជានៅក្នុងកំលុងទសវត្សរ៍ឆ្នាំ ១៩៦០ ស្លាបយន្តហោះដែលយក បានពីក្នុងទន្លេនេះមានប្រវែងជាង ម៉ែត្រ និង ទទឹងគល់ស្លាបមានប្រវែង ជាងមួយម៉ែត្រ ទម្ងន់ ៦០០ គីឡូក្រាម បច្ចុប្បន្ននេះក្រៅពីប្រកប របររើសអេតចាយនៅបាតទន្លេ ខ្ញុំត្រូវបានគេជួលទៅមុជរាវរកសាកសព ដែលបានលង់ទឹក ហើយលិចចូល ទៅក្នុងទឹកទន្លេ ហើយសាកសពដែល ខ្ញុំស្រង់បានពីក្នុងទឹកគឺរាប់មិនអស់ នោះទេ រហូតមក ដល់ពេលនេះWritten by ភ្នំពេញដេលីញូវ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons