Wednesday, June 27, 2012

ម៉ូតូហុងដាសេ១២៥ពីរគ្រឿងព្រលះគ្នាធ្វើឲ្យរបួសធ្ងន់-ស្រាលរៀងខ្លួន




ដោយ៖អ៊ិន​​​ សាមិត្តប៉ោយប៉ែត៖ហុងដា​សេ​១២៥ ពីរ​គ្រឿង​បាន​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា ម៉ោង ៥.៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២ ស្ថិត​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ ៤ សង្កាត់​ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។
អ្នក​ឃើញ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ខាង​លើ​នេះ​បាន​ប្រាប់​ ឲ្យ​ដឹងថា មុន​ពេល​កើត​គេ​ឃើញ ម៉ូតូ​ម៉ាក់​សេ​១២៥​សេរី​ឆ្នាំ​២០០៨ ព៏​ណ​ខ្មៅ​គ្មាន​ស្លាក​លេខ មួយ​គ្រឿង បើកបរ​ដោយ ឈ្មោះ​សួស ប៊ុន​ធឿន មុខរបរ​ជា​អ្នក​បោក គក់ ស្បែកជើង នៅ​ក្នុង​ផ្សារ​រ៉ុង​ក្លឿ ប្រទេស​ថៃ ឌុប​ប្រពន្ធ ឈ្មោះ តឿ អាយុ​៤២​ឆ្នាំ​និង​កូនស្រី​ម្នាក់ទៀត អាយុ​ប្រហែល​១០​ឆ្នាំ ធ្វើដំណើរ​ពី​លិច ទៅ​កើត​លុះ​មកដល់​ចំណុច កើតហេតុ ម៉ូតូ​ខាងលើ​បាន​បត់​ឆ្វេង​ ចូល​ហាង​ស្រះ​ត្រជាក់ចិត្ត​ថ្មី
ស្រប​ពេល​នោះ មាន​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៥ បិទ​តែម​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​1W-7052 បើកបរ​ដោយ​ឈ្មោះ ចាន់ ញ៉ែម ភេទ​ប្រុស​អាយុ ៦៥​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ប្រជា​ធម្ម ក្រុង​ប៉ោយប៉ែត មុខរបរ រត់​ម៉ូតូឌុប ដោយ​ឌុប​ស្រី​ម្នាក់ ឈ្មោះ​ឆា​ត ណា​រី អាយុ​៥០​ឆ្នាំ បើកបរ​ច្រាស​ទិស​គ្នា ពី​កើ​តទៅ​លិច បាន​បុក​និង​ម៉ូតូ​ខាងលើ យ៉ាង​ពេញទំហឹង​តែម្ដង ខណៈ​ដែល​ម៉ូតូ​នោះ កំពុង​បត់​ទទឹង​ផ្លូវ បណ្ដាល​ឲ្យ​ភាគី ទាំងសងខាង ខ្ទាត​ចេញពី​គ្នា  របួសធ្ងន់​នឹង​ស្រាល​រៀងៗ​ខ្លួន ។
ក្នុង​នោះ​ឈ្មោះ ចាន់ ញ៉ែម ដែល​ជា​អ្នក​រត់​ម៉ូតូឌុប និង​ស្រី្ត​ជិះ​ពីក្រោយ​ឈ្មោះ ឆាត ណា​រី របួសធ្ងន់ ហើយ​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន ភ្លាមៗ ចំណែក​ភាគី​ម្ខាង​ទៀត ដែល​បត់​ម៉ូតូ​ទទឹង ផ្លូវ​រង​របួស​ស្រាល មិន​មាន​បញ្ហា​អ្វី​ឡើយ ។ ដោយឡែក​ម៉ូតូ​ទាំងពីរ​គ្រឿង ក៏​រង​នូវ​ការ​ខូចខាត​ផ្នែក​ខាងមុខ​ផង ដែរ ត្រូវ​សមត្ថកិច្ច ចរាចរណ៍ យក​ទៅ​រក្សា​ទុក នៅ​អធិការ​ក្រុង​ប៉ោយប៉ែត ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ តាម​ផ្លូវ​ច្បាប់ នា​ពេល​ក្រោយ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons