Saturday, June 30, 2012

របរ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៣




ការ​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-ថៃ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​កម្ពុជា​នោះ នឹង​ត្រូវ​បញ្ឈប់​លែង​ឲ្យ​មាន​នៅ​ចុង​ឆ្នាំ​២០១៣​ខាង​មុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ។
របរអូសរទេះឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែត
តាម​អភិបាល​ខេត្ត​រូប​នេះ កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​ អាច​ប្រកប​របរ​របស់​ខ្លួន​វិញ​បាន​នៅ​ច្រក​ស្ទឹងបត់ ដែល​គ្រោង​នឹង​បើក​នៅ​ចុង​ឆ្នាំ​២០១៣។ ហើយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ គឺ​ទុក​សម្រាប់​តែ​ផ្នែក​ទេសចរណ៍​ប៉ុណ្ណោះ។
បុរស​ជា​កម្មករ​អូស​រទេះ​ម្នាក់​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​បាន​សម្តែង ​ការ​ព្រួយ​បារម្ភ​ថា នៅ​ពេល​ដែល​គេ​បិទ​មិន​ឲ្យ​អូស​រទេះ​នៅ​ច្រក​អន្តរជាតិ​នេះ លោក​អាច​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ទាប ប៉ុន្តែ​លោក​នឹង​ធ្វើ​តាម​ការ​បញ្ជា​របស់​អាជ្ញាធរ។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក អ៊ុង អឿន រទេះ​អូស​អីវ៉ាន់​នៅ​ច្រក​ប៉ោយប៉ែត កាល​ពី​មុន​មាន​ជិត​១០០០ តែ​ឥឡូវ​នេះ​សល់​តែ​ជាង​២០០​ប៉ុណ្ណោះ។ នោះ​គឺ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​រថយន្ត​ដឹកទំនិញ​ឆ្លង​កាត់​ព្រំដែន​ ច្រើន​ជាង​មុន៕ព័ត៌មានសេរី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons