Saturday, June 30, 2012

កម្ពុជា​រៀបចំ​កិច្ច​​ប្រជុំ​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ចំនួន​១៩​ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១៣ កក្កដា


សៅរ៍ 30 មិថុនា 2012 - 7:06 am
ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ​នៅ​ឆ្នាំ​២០១២​នេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ចំនួន​១៩ ចាប់​ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ភ្នំពេញ។
តាម ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ កិច្ច​ប្រជុំ​ទាំង​១៩​នោះ​រួម​មាន ៖ ១-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី​៤៥, ២-កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ដៃ​គូ, ៣-កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​១៩, ៤-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​លើក​ទី២ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា, ៥-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ជាមួយ​គណៈកម្មការ​អន្តរជាតិ​ រដ្ឋាភិបាល​អាស៊ាន ស្តីពី​តំណាង​សិទ្ធិ​មនុស្ស, ៦-កិច្ច​ប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ, ៧-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បូក​៣​លើក​ទី១៣, ៨-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​មេគង្គ-ជប៉ុន​លើក​ទី​៥, ៩-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​មេគង្គ-សាធារណរដ្ឋ​កូរ៉េ, ១០-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-អូស្រ្តាលី, ១១-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-កាណាដា, ១២-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន-សាធារណរដ្ឋ​ប្រជា​មានិត​ចិន, ១៣-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប, ១៤-កិច្ច​ប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-ជប៉ុន, ១៥-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-ឥណ្ឌា, ១៦-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-នូវែលហ្សេឡង់, ១៧-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ, ១៨-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-រុស្ស៊ី និង ១៩-កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-សហរដ្ឋ​អាមេរិក។
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដដែល ក្នុង​អំឡុង​នៃ​កិច្ច​ប្រជុំ​ខាង​លើ​នេះ ឯកសារ​សំខាន់ៗ​មួយ​ចំនួន​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ អាស៊ាន និង​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ដៃគូ​សន្ទនា​ដូចជា សេចក្តី​ប្រកាស​ស្តីពី​ពិធី​សារ​លើ​សន្ធិសញ្ញា​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន, អនុស្សារណៈ នៃ​ការ​យោគ​យល់​គ្នា​រវាង​អាស៊ាន និង​ចិន លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ, ពិធីសារ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ី​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ ដោយ​ប្រទេស​មហាអំណាច​ទាំង​៥, លិខិតុបករណ៍​នៃ​ការ​ចូល​ជា​ភាគី​របស់​សហភាព​អឺរ៉ុប និង​លិខិតុបករណ៍​នៃ​ការ​បន្ត​លើ​សន្ធិ​សញ្ញា​នៃ​មិត្ត​ភាព និង​សហ​ប្រតិបត្តិ​ការ​នៅ​អាស៊ី​អាគ្នេយ៍ និង​ចុង​ក្រោយ លិខិតុបករណ៍​នៃ​ការ​ចូល​ជា​ភាគី​របស់​ចក្រ​ភព​អង់គ្លេស ព្រម​ទាំង​លិខិតុបករណ៍​នៃ​ការ​បន្ត​លើ​សន្ធិ​សញ្ញា​នៃ​មិត្តភាព​និង​សហ​ ប្រតិបត្តិ​ការ​នៅ​អាស៊ី​អាគ្នេយ៍៕ព័ត៌មានសេរី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons