Thursday, June 7, 2012

ក្មេង​ទំនើង​៣​ក្រុម វាយ​គ្នា នៅ​​កោះ​ពេជ្រ ឃាត់​ខ្លួនបាន​៧ នាក់ រក​ឃើញ​កាំ​ភ្លើង​ច្នៃ​១​ ដើម


ថ្ងៃទី​ 08 ខែមិថុនា ឆ្នាំ2012, ម៉ោង 02:16 AM ហេង សុខា

រាជធានី​ភ្នំពេញ៖ ក្មេង​ទំនើង​៣ ក្រុម ឈ្លោះ​ប្រកែក​គ្នា​ដេញ​វាយ​គ្នា នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន ឃាត់ខ្លួនបាន៧ នាក់ កាំភ្លើង​ច្នៃ​មួយ​ដើម និង​ទូរស័ព្ទ៨ គ្រឿង ។
ហេតុការណ៍នោះ កើតឡើងកាលពីវេលាម៉ោង៧ និង៣០ នាទីយប់ ថ្ងៃទី៧ មិថុនា នៅសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន។
ក្មេងទំនើងដែលបង្កភាពអណាធិបតេយ្យវាយតប់គ្នា ដោយសារតែទំនាស់ពាក្យសម្តីនោះ មាន៣ ក្រុម ឃាត់បាន៧ នាក់ ក្នុងនោះក្រុមទី១ ឃាត់បាន៣នាក់ ១-ឈ្មោះមាស សេង សុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌ​​មានជ័យ, ២-ឈ្មោះ សោម ស៊ុម អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និង៣ឈ្មោះ ម៉ារ៉ា ដូហ៊ូណា អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ អ្នកទាំង៣ នាក់ ជិះម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ។ ក្រុមទី២ មានគ្នា៧ នាក់ ឃាត់បានម្នាក់ឈ្មោះ ម៉ិច សុវណ្ណ អាយុ១៧ឆ្នាំ ជា​សិស្សថ្នាក់ទី១២ វិទ្យាល័យ​ឥន្រ្ទទេវី ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក និងកាំភ្លើងខ្លីកែច្នែមួយដើម នៅក្នុង​កាតាប តែមិនបាន​យក​មក​ប្រើប្រាស់ទេ ។ ដោយឡែក ៦នាក់ទៀត រត់គេចខ្លួន ។

ក្រុមទី៣ ឃាត់ខ្លួនបាន៣នាក់ ១-ឈ្មោះ ឡាយ គឹមឡុង អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ​មានជ័យ ។ ២-ឈ្មោះ ហែម ចាន់សុខា អាយុ១៩ឆ្នាំ ស្នាក់នៅ​ផ្ទះលេខ២១Eo ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និង៣-ឈ្មោះ ហេង សម្បតិ្ត អាយុ២០ឆ្នាំ ស្នាក់ផ្ទះ​លេខ៤២២ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន អ្នកទាំងបីជាសិស្សវិទ្យាល័យព្រះយុគន្ធរ ជិះម៉ូតូ​សេ​១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ។
ប្រភពព័ត៌មានពីសន្តិសុខយាមនៅមជ្ឈមណ្ឌលកោះពេជ្របានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានក្រុមក្មេងទំនើង៣​កុ្រមឈ្លោះគ្នា ហើយបានវាយតប់ គ្នា ឃើញបែបនេះ ទើបសន្តិសុខឃាត់ខ្លួន យកទៅសាកសួរ​ និងឆែកឆេររក​ឃើញ​កាំភ្លើង​ខ្លីកែច្នៃមួយ​ដើម នៅក្នុងកាតាប ទើបប្រគល់ទៅឲ្យកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការសាកសួរបន្តទៀត ៕អង្គរធំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons