Thursday, June 7, 2012

អ្នក​ស្លាប់​ដោយ​ពុល​មី​ម៉ា​ម៉ា​នៅ​ខេត្ដ​ពោធិ៍សាត់​មិន​បាន​ទទួល​សំណង​


ដោយ​ ៖ ព​.​អមតៈ​ ថ្ងៃទី 08 មិថុនា 2012ម៉ោង 10:08:50
​ខេត្ដពោធិ៍សាត់​ ៖​ ស្ដ្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួលទាន​មី​ម៉ា​ម៉ា​ ហើយ​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ក៏​បាន​ពុល​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដែរ​ ។​ ប៉ុន្ដែ​ដោយ​ការ​យកចិត្ដទុកដាក់​សង្គ្រោះ​ទាន់​ពេលវេលា​ពី​ក្រុម​គ្រូពេទ្យ​ មនុស្ស​ទាំង​៤​នាក់​បាន​ឆ្លង​ផុត​ពី​សេចក្ដីស្លាប់​ ប៉ុន្ដែ​ពួក​គេ​មិន​បាន​ទទួល​សំណង​ ឬ​ការ​ទទួលខុស​ត្រូវ​ណាមួយ​ពី​ក្រុមហ៊ុន​លក់​មី​ម៉ា​ម៉ា​នោះ​ឡើយ​ ។​
​សេចក្ដីរាយការណ៍​ពី​ស្រុក​ភ្នំក្រវាញ ​ ខេត្ដពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ ពិធីបុណ្យ​ សព​ស្ដ្រី​វ័យ​ចំណាស់​ ដែល​ពុល​មី​បាន​ បញ្ចប់​រួចរាល់​ ។​ ប៉ុន្ដែ​មិនឃើញ​តំណាង​ ក្រុមហ៊ុន​លក់​មី​ចុះ​ទៅ​សួរនាំ​ករណី​ប្រជា​ ពលរដ្ឋ​ពុល​មីនេះ​ឡើយ​ ។​ មិនដឹង​ថា​តើ​ បញ្ហា​នេះ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នឹង​ ត្រូវ​ទទួល​បាន​សំណង​ ឬ​ក៏​ដំណោះស្រាយ​ យ៉ាងណា​ជាមួយ​ក្រុមហ៊ុន​លក់​មីនោះ​ទេ​។​ ប៉ុន្ដែ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជន​ បទ​ក្នុង​ខេត្ដពោធិ៍សាត់​អះអាង​ថា​ ជីវិត​ អ្នក​ស្លាប់​ដោយសារ​ពុល​មី​ម៉ា​ម៉ា​មិន​ អាច​មានការ​ទទួលខុសត្រូវ​នោះ​ទេ​ ។​
​គួរ​បញ្ជាក់​ថា​ ស្ដ្រី​ម្នាក់​បាន​ស្លាប់​  និង​មនុស្ស​៤​នាក់​ទៀត​ត្រូវ​ក្រុម​គ្រូពេទ្យ​ ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ ភ្នំក្រវាញ​កាលពី​វេលា​ម៉ោង​៦​និង​៣០​ នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១២​ ។​
​មន្ដ្រី​នគរបាល​ស្រុក​ភ្នំក្រវាញ​ បានឱ្យ​ដឹង​ថា​ ករណី​ដែល​គេ​សង្ស័យ​មាន​មនុស្ស​ ស្លាប់​ដោយ​ពុល​មី​ម៉ា​ម៉ា​បាន​កើតឡើង​ នៅ​ក្នុងភូមិ​ក្រូចឆ្មា​ ឃុំ​លា​ច​ ស្រុក​ភ្នំ​ ក្រវាញ​ ខេត្ដពោធិ៍សាត់​ ។​ មន្ដ្រី​ខាងលើ​ បានឱ្យ​ដឹង​ទៀត​ថា​ ស្ដ្រី​ម្នាក់​ឈ្មោះ​ ជា​ សុ​ន​ អាយុ​៧៨​ឆ្នាំ​ បាន​ស្លាប់​នៅ​បន្ទាប់​ពី​ គេ​អះអាង​ថា​ ក្រោយ​ទទួលទាន​មី​ម៉ា​ម៉ា​ ផលិត​នៅ​ប្រទេស​ថៃ​ និង​ពេល​បញ្ជូន​ មក​ដល់​មន្ទីរពេទ្យ​។​ រីឯ​ពលរដ្ឋ​៤​នាក់​ ទៀត​ ដែល​គេ​សង្ស័យ​ពុល​មី​ដូច​គ្នា​នេះ​ ដែល​ត្រូវ​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​មាន​ ឈ្មោះ​ ព្រំ​ ស្រី​ទូច​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​,​ ឈ្មោះ​ សាត​ សីលា​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​,​ ឈ្មោះ​ ព្រំ​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ និង​ ឈ្មោះ​សាត​ លី​កា​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ ។​
​ប្រភព​ពី​មន្ដ្រី​ដដែល​បានឱ្យ​ដឹង​ ដែរ​ថា​ ក្មេង​ស្រី​ សាត​ លី​កា​ និង​ស្ដ្រី​ ព្រំ​ រ​ដ្ឋា​ ត្រូវ​បាន​គេ​បញ្ជូន​មក​ព្យាបាល​នៅ​រាជ​ ធានី​ភ្នំពេញ​ ក្រោយ​ពេល​ដែល​មាន​ អាការ​កាន់តែ​ធ្ងន់ធ្ងរ​ ។​
​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​មាន​ គ្រោះថ្នាក់​ដល់​ជីវិត​នោះ​នៅ​មុន​មាន​ ហេតុការណ៍​កើតឡើង​គាត់​បាន​ទទួល​ ទាន​មី​ម៉ា​ម៉ា​ ។​ ប៉ុន្មាន​នាទី​ក្រោយមក​ គាត់​បាន​ក្អួតចង្អោរ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ភ្នំ​ ក្រវាញ​ប្រមាណ​កន្លះ​ម៉ោង​បាន​បាត់បង់​ ជីវិត​ ។​ ចំណែក​មនុស្ស​៤​នាក់​ទៀត​ ដែល​ គេ​សង្ស័យ​ថា​ ពុល​មី​ម៉ា​ម៉ា​ដែរ​នោះ​ ក៏​ ត្រូវ​បាន​ដឹក​មក​ជួយ​សង្គ្រោះ​បន្ទាន់​ដូច​ គ្នា​ដែរ​ ។​
​ក្រុម​គ្រូពេទ្យ​មិន​បាន​អះអាង​ពី​ ការ​ សង្ស័យ​ថា​ អ្នក​ទាំងនេះ​ពុល​មី​ម៉ា​ម៉ា​នោះ​ ទេ​ ប៉ុន្ដែ​ទាំង​អ្នក​ស្លាប់​ និង​អ្នក​កំពុង​ជួយ​ សង្គ្រោះ​ពួក​គេ​ក្អួត​ចេញ​សុទ្ធតែ​មី​ ។​ គ្រូ​ ពេទ្យ​បានឱ្យ​ដឹង​ដែរ​ថា​ អ្នក​ដែល​កំពុង​ ជួយ​សង្គ្រោះ​រហូត​មក​ដល់​ពេល​នេះ​មាន​ អាការ​ធូរស្រាល​បន្ទាប់​ពី​ព្យាបាល​ និង​ ពួក​គេ​ក្អួតចង្អោរ​ចេញ​មី​ពី​ក្នុង​ពោះ​ ។​
​មន្ដ្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា ​ ករណី​សង្ស័យ​អ្នក​ស្លាប់​ និង​អ្នក​ក្អួតចង្អោរ​ ដោយសារ​ទទួលទាន​មី​នៅ​ពេល​នេះ​កំពុង​ យក​មី​ និង​ទឹក​ស្រុស​មី​ទៅ​ពិនិត្យ​ និង​ ពិសោធន៍​ថា​តើ​អ្នក​ភូមិ​ទាំងនេះ​ស្លាប់​ និង​ក្អួតចង្អោរ​ដោយសារ​មូលហេតុ​អ្វី​ ។​ ប្រភព​បានឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​ករណី​ កើតឡើង​ខាងលើ​នេះ​ សមត្ថកិច្ច​មិន​បាន​ ឃាត់ខ្លួន​ជន​ណា​ម្នាក់​ដែល​បាន​លក់​មី​  \​ឱ្យ​អ្នក​ទទួលទាន​បណ្ដាល​ឱ្យ​ពុល​ក្អួតចង្អោរ​ ដូច​ខាងលើ​នេះ​ទេ​ ៕នគរវត្ត


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons