Wednesday, June 13, 2012

កាំកុងត្រូលបំផ្លាញទំនិញខូចគុណភាព​នាំចូលពីថៃ


ទំនិញខូចគុណភាព
​សមត្ថកិច្ចកាំកុងត្រូលខេត្តបន្ទាយមានជ័យ​ នៅ​ច្រកព្រំដែនអន្តរ​ជាតិ​ប៉ោយប៉ែត និង
​មន្ត្រី​ជំនាញ​ពាក់ព័ន្ធបាន​រឹបអូស​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព​នាំចូល​ពី​ប្រទេស​ថៃ​។
ទំនិញ​ទាំងអស់​ត្រូវបាន​អាជ្ញាធរ​យកទៅ​ដុតបំផ្លាញ​ចោល នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​១៣

ខែមិថុនា ឆ្នាំ​២០១២​ ។​

​លោកទេព ស៊ី​ណាត អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹងថាទំនិញ​ទាំងអស់នោះ​មាន
​ចំនួន៦មុខ មាន​ទម្ងន់១.៨៣០គីឡូក្រាម ដែល​រួមមាន សាច់មាន់​, គ្រឿង​ត្រាំ​ចម្រុះ ដូចជា ម្រេច​ត្រាំ ស្វាយត្រាំ
ត្រពាំងបាយ​ជូ​ត្រាំជាដើម​, កម្ទេច​មី​ឆ្អិន​ស្រាប់​, កម្ទេច​នំ​ចំនួន ៥ ការុង​, នំ​ផ្អែម​, ដំណាប់​កន្ទួត និង​កម្ទេច​យី​ហ៊ឺ​។​


​លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា “​ទំនិញ​ខូចគុណភាព​ទាំងអស់
លួច​នាំចូល​ដោយ​លាក់​ក្នុង​ទំនិញ​អូស​រទេះ​របស់​ពួកកម្មករ​។ កម្មករ និង​ម្ចាស់​ទំនិញបាន​ឃុបឃិត​គ្នា​ក្នុងការ​នាំ
ចូល​ទំនិញ​។  បើសិនជា​ចាប់​មិន​បានទេ វា​នឹង​ទៅដល់​ដៃ ដល់​មាត់​អ្នក​ហូប ធ្វើ​ឲ្យ​គ្រោះថ្នាក់​” ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons