Sunday, June 17, 2012

រី​​បា​ឡែន​​យក្យ ងាប់​​ទើរ​​លើ​​ឆ្នេរ​​សមុទ្រ​​កម្ពុជា

ថ្ងៃទី​ 17 ខែមិថុនា ឆ្នាំ2012, ម៉ោង 06:35 AM ជុន សុផល

ត្រី ​បាឡែ​ន​យ​ក្ស​ ​ដ៏​ធំ​មួ​យ​ក្បាល​ ​បា​ន​ងា​ប់អ​ណ្តែ​ត​ម​ក​ទើ​រ​នៅ ​លើ​ឆ្នេ​រ​ស​មុ​ទ្រ​នៃ​ប្រ​ទេ​ស​ក​ម្ពុជា​ ​នា​តំ​ប​ន់​មា​ត់​ច្រ់​ក​កោះ​សេះ​ ព្រំ​ប្រ​ទ​ល់​ខេ​ត្ត​កំ​ព​ត​ ​និ​ងខេ​ត្ត​ព្រះ​សី​ហ​នុ​។​ ​វ​ត្ត​មា​ននៃ​ខ្មោ​ច​ត្រី​បា​ឡែ​ន​នេះ​ ​បា​ន​ធ្វើ​ឱ្យ​ប្រ​ជា​ពល​រ​ដ្ឋ​ក​ម្ពុ​ជា ​មា​ន​កា​រ​ភ្ញា​ក់ផ្អើ​ល​យ៉ា​ង​ខ្លាំ​ង​ ​ដោ​យហេ​តុ​ថា​ ​វា​មិ​ន​មែ​នជា​ត្រី​ដែ​ល​​រ​ស់​នៅក្នុ​ង​ដែ​ន​ស​មុ​ទ្ររ​ប​ស់​ក​ម្ពុ​ជា​.​.​.
កាលពីថ្ងៃទី០៦ មិថុនា ឆ្នាំ២០១២ អ្នកនេសាទកម្ពុជា មួយក្រុម បាន​ប្រទះឃើញ​ខ្មោចត្រីបាឡែនយក្ស ១ក្បាល ដែលមាន​ទម្ងន់​ប្រមាណជា​១៨ ទៅ២០តោន និងមាន បណ្តោយ​ខ្លួន​ប្រវែង១២ម៉ែត្រ ទទឹងប្រមាណ​២,៥០ម៉ែត្រ ងាប់អណ្តែតទឹក មកទើរ​នៅលើដែន​សមុទ្រនៃប្រទេសកម្ពុជា នាចំណុចច្រកទ្វារកោះសេះ ព្រំ​ប្រទល់​​រ​វាងខេត្តកំពត និង ខេត្ត​ព្រះសីហនុ​។
ការប្រទះឃើញខ្មោចត្រីបាឡែននេះ បានធ្វើឱ្យប្រជាជនខ្មែរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា ត្រីប្រភេទនេះ ពុំធ្លាប់មានវត្តមាន ឬក៏ជម្រកនៅក្នុងដែនសមុទ្ររបស់ប្រទេស កម្ពុជា ទេ ហើយទីកន្លែងរស់​នៅពិត​ប្រាកដរបស់វា គឺច្រើន មាននៅឯមហាសមុទ្រអង់តាកទិក ដែលមានចម្ងាយដល់ទៅ រាប់ម៉ឺនគីឡូម៉ែត្រឯណោះ ពីសមុទ្ររបស់កម្ពុជា។
ឯកឧត្តមណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋានរដ្ឋបាលជលផល បានប្រាប់ “តារា” ថា ត្រី បាឡែន ដែលអ្នកនេសាទខ្មែរ ប្រទះឃើញងាប់នៅឯតំបន់ សមុទ្រកោះសេះ ក្នុងមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត កាលពី សប្តាហ៍មុននោះ គឺជាប្រភេទត្រីបាឡែន ដែលមានទំហំធំ មាន បណ្តោយខ្លួនរហូតដល់ទៅ២០ ឬ៣០ម៉ែត្រ​ឯណោះ ហើយ កន្លែងរស់នៅ់របស់វា មិនមែននៅក្នុងសមុទ្រកម្ពុជា ទេ ពោលគឺនៅឯសមុទ្រផ្សេង ដែលស្ថិតនៅឆ្ងាយពីសមុទ្រ របស់កម្ពុជា។
ឯកឧត្តមណៅ ធួក បានឱ្យដឹងបន្តទៀតថា តាមការ សន្និដ្ឋាន ត្រីបាឡែននេះ ទំនងជាត្រូវរបួស ដោយសារតែ ការប៉ះជាមួយនឹងស្លាបចក្ររបស់កប៉ាល់ណាមួយ ទើបបាន ជាធ្វើឱ្យវាវង្វេងផ្លូវ ងាប់រសាត់អណ្តែតមកទើរនៅលើឆ្នេរ- សមុទ្ររបស់កម្ពុជា បែបនេះ ហើយការងាប់នោះ ក៏មិនមែន ទើបនឹងងាប់ដែរ ពោលគឺ ងាប់មុនពេលដែល​អ្នក​នេសាទ ប្រទះឃើញនោះ ដល់ទៅជិត១ខែឯណោះ ព្រោះថា សាកសព របស់វា មានការរលួយស្អុយអស់ទៅហើយ។
ឯកឧត្តមណៅ ធួក បានគូសបញ្ជាក់ឱ្យដឹងថា “សព្វថ្ងៃ រដ្ឋបាលជលផល សហការជាមួយអង្គការ ធធី បានកាត់ យកដុំសាច់របស់ខ្មោចត្រីបាឡែននេះ ទៅធ្វើការពិសោធន៍ នៅឯក្រៅប្រទេស ហើយដើម្បីចង់ដឹងថា វាជាពូជត្រីបាឡែន អ្វី? ហើយទីកន្លែងរស់នៅពិតប្រាកដរបស់វា នៅម្តុំណា?”។
បច្ចុប្បន្ន ខ្មោចត្រីបាឡែនដ៏ធំ១ក្បាលនេះ ត្រូវបាន រដ្ឋបាលជលផល សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងតំបន់ អូសយកមករក្សាទុកនៅឯឆ្នេរសមុទ្រកោះសេះ ដើម្បីរៀបចំយកឆ្អឹងមកផ្គុំទុកតាំងពិព័រណ៍ឱ្យទស្សនិកជនមើល នៅពេលក្រោយ។
ឯកឧត្តមណៅ ធួក បានឱ្យដឹងថា កាេរៀបចំផ្គុំឆ្អឹងត្រី- បាឡែននេះ មានសារសំខាន់ណាស់ ហើយក៏មានការចំណាយ អស់លុយកាក់ច្រើនដែរ ព្រោះថា គេត្រូវទិញ​ខ្ចៅ​ដែក មកមួលរឹតចាប់ដើម្បីធ្វើការផ្គុំ ទើបអាចធ្វើបាន ពុំនោះទេ មិនអាចផ្គុំវាឱ្យល្អបានឡើយ ដោយហេតុថា ឆ្អឹងរបស់ត្រីនេះ មានលក្ខណៈរឹង និងធំជាងត្រីដទៃ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ដែលមានឆ្នេរសមុទ្រ ប្រវែង៤៥០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តកែប ទៅដល់ខេត្តកោះកុង ធ្លាប់បានប្រទះឃើញវត្តមានត្រីបាឡែនងាប់ ៣​លើក រួចមកហើយ រាប់ចាប់តាំងពីឆ្នាំ១៩៦៨មក។ ប៉ុន្តែ ការងាប់ របស់ត្រីបាឡែនមុនៗ ភាគច្រើនគឺជាប្រភេទត្រីបាឡែនក្របី និងត្រីបាឡែនក្បាលធំ ដែលជាបាឡែន​មាន​មាឌតូចៗ ទម្ងន់ ប្រហែល២តោនប៉ុណ្ណោះ ពោលគឺ មិនធំដូចជាខ្មោចត្រីបាឡែន ដែលបានប្រទះឃើញនៅលើកទី៤នេះទេ។
កាលពីឆ្នាំ១៩៦៨ ត្រីបាឡែនទី១ ត្រូវបានគេប្រទះ-ឃើញងាប់ទើរនៅលើឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយ លើកទី២ នៅក្នុងឆ្នាំ១៩៧៩ ក៏ឃើញនៅឆ្នេរនៃខេត្តព្រះសីហនុ ដូចគ្នាដែរ។ ដោយឡែក ចំពោះវត្តមានត្រីបាឡែនទី៣ ដែល ប្រទះឃើញនៅឆ្នាំ២០០៧នោះ គឺជាត្រីបាឡែន រស់ មិនមែន- ជាត្រីដែលងាប់ទេ ប៉ុន្តែ វាបានមកកឿងជាប់​នៅ​ឯឆ្នេរសមុទ្រកម្ពុជា។ ត្រីបាឡែននេះ មានទម្ងន់ប្រមាណ២តោន វាត្រូវបានអាជ្ញាធរនៅក្នុងតំបន់ នាពេលនោះ ធ្វើការរុញចុះ ទៅក្នុងសមុទ្រវិញដែរ ប៉ុន្តែ វាមិនទៅហើយ ក៏បានងាប់នៅ ពេលក្រោយមក។
ឯកឧត្តមណៅ ធួក បានឱ្យដឹងថា ត្រីបាឡែនមុនៗ ដែល បានប្រទះឃើញងាប់ និងកឿងជាប់នៅក្នុងតំបន់ឆ្នេរនៃខេត្ត ព្រះសីហនុ នោះ ភាគច្រើនគឺងាប់ ដោយសារតែ​ករណី នៃការខាំរបស់ត្រីឆ្លាម មិនមែនស្លាប់ដោយសារតែការមុត ស្លាបចក្រកប៉ាល់ ដូចជា ករណីត្រីឆ្លាមយក្ស ដែលគេប្រទះឃើញនៅលើកទី៤នេះទេ ព្រោះថា ត្រីបាឡែន លើកមុនៗ ជាប្រភេទត្រីដែលមានមាឌតូចប៉ុណ្ណោះ។
ត្រីបាឡែន នៅក្នុងពិភពលោក មានច្រើនប្រភេទណាស់ ប៉ុន្តែ តាមការចំណាំ ប្រភេទដែលមានមាឌធំៗ និងមាន ទម្ងន់រហូតដល់ទៅជាង១០០តោននោះ ច្រើនរស់នៅក្នុង- មហាសមុទ្រ ហើយមិនសូវមាននៅក្នុងដៃសមុទ្រតូចៗ ដូចជាសមុទ្រកម្ពុជា នេះទេ។
សមុទ្រកម្ពុជា មានតែប្រភេទត្រីបាឡែនតូចៗ ដែល មានទម្ងន់១តោន ទៅ២តោនប៉ុណ្ណោះ រស់នៅក្នុងនោះ មាន ដូចជា ប្រភេទត្រីបាឡែនក្របី និងត្រីបាឡែនក្បាលធំ ជា​ដើម។
លោកស សារិន នាយកជលផលខេត្តកំពត ដែលបានដឹកនាំកម្លាំងចុះទៅពិនិត្យមើលខ្មោចត្រីបាឡែនយក្ស នៅឯឆ្នេរកោះសេះ នោះ បានឱ្យដឹងថា ត្រីបាឡែន ងាប់១ ក្បាល​នេះ គឺជាត្រីដែលរស់នៅតាមមហាសមុទ្រ ដែលមាន ទឹកកកត្រជាក់ ហើយជ្រៅ វាមិនមែនជាត្រីដែលរស់នៅក្នុង សមុទ្ររបស់ប្រទេសកម្ពុជា នោះទេ។
លោកស សារិន បានឱ្យដឹងបន្តទៀតថា តាមការ ពិនិត្យភិនភាគត្រីបាឡែនដែលងាប់នេះ ទំនងជាមានអាយុ ទើបតែ៣ឆ្នាំប៉ុ់ណ្ណោះ ហើយមិនទាន់មានអាយុពេញវ័យ នៅ​ឡើយ​ទេ ព្រោះថា វាមានទម្ងន់ទើបតែប្រមាណ១៨ ទៅ ២០តោន តិចជាងអម្បូររបស់វា ដែលនៅពេលធំពេញវ័យ មានទម្ងន់រហូតទៅដល់១២០តោន និងមានប្រវែងដល់​ទៅ ២៥ម៉ែត្រនោះ។
លោកស សារិន បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំគិត ថា ត្រីបាឡែនយក្សនេះ ទំនងជាងាប់នៅឯមហាសមុទ្រ ហើយ ខ្មោចរបស់វា ត្រូវបានព្យុះបោកបក់នាំយកមក​កាន់​សមុទ្រកម្ពុជា ព្រោះថា រយៈពេលប៉ុន្មានខែមុននេះ ឆ្នេរសមុទ្រ របស់ខេត្តកំពត បានជួបនូវឧបទ្ទវហេតុខ្យល់ព្យុះយ៉ាងខ្លាំង ក្នុងរយៈពេលវែង”៕(AngkorThom)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons