Sunday, June 17, 2012

ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទប្រទូស្ដកេរ្ដិ៍ខ្មាសនិងប្រើអំពើហិង្សាដោយចេតនា




ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ ២នាក់ពីបទប្រទូស្ដកេរ្ដិ៍ខ្មាសនិងប្រើអំពើហិង្សាដោយចេតនាទៅលើនារីម្នាក់ឈ្មោះ យ៉ាដា ហៅ មុំ អាយុ២៣ឆ្នាំ និងបងប្រុសរបស់នាងឈ្មោះ គឹម ហាក់ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១២ ។
ប្រភព ពីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនាងត្រូវបានម្ដាយឱ្យទៅទិញកាត ទូរស័ព្ទនៅផ្ទះតាម៉ាប់ក្បែររបងវត្ដម៉ុងចិន ដោយទៅជាមួយបងប្អូនស្រី២នាក់ទៀត ពេលដើរបាន រំលង១ផ្ទះក៏មានមនុស្សប្រុស៣នាក់មកចាប់ដៃនាង ពេលនោះបងប្អូននាង២នាក់ទៀតក៏បានរត់ទៅផ្ទះអស់ សល់តែនាងម្នាក់ឯង ហើយជនសង្ស័យទាំង៣បានព័ន្ធជុំវិញនាង ហើយជនសង្ស័យបានឱ្យបក្ខពួកគេម្នាក់ឈ្មោះ ប៉ោយ ភឿន ចាប់ច្របាច់សុដន់នាង ។ ពេលនោះបង ប្រុសរបស់នាងបានមកជួយ ក៏ត្រូវជនសង្ស័យវាយទាត់ធាក់ស្ទើរស្លាប់ស្ទើររស់ រួចហើយរត់គេចខ្លួនបាត់អស់ ។
លោក ហម ម៉ុត មេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់កាលពីព្រឹកថ្ងៃទី១៥ខែមិថុនាឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងរបស់លោកបានចេញធ្វើសកម្មភាពចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យភ្លាមៗផងដែរ ។ លោកបានបន្ដទៀតថា ជនសង្ស័យមានគ្នា៣នាក់ តែឃាត់ខ្លួនបាន២នាក់ ១៖មានឈ្មោះ សារុន ភិរម្យ ភេទប្រុស អាយុ២៣ឆ្នាំ និង២៖ឈ្មោះ ប៉ោយ ភឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons