Wednesday, June 27, 2012

សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ដោះលែងស្រ្តី​អ្នក​បឹងកក់​ទាំង​១៣នាក់​វិញហើយ


ថ្ងៃទី​ 27 ខែមិថុនា ឆ្នាំ2012, ម៉ោង 07:26 AM ឈ ភ
1


  ភ្នំពេញ៖សាលា​ឧទ្ធរណ៍​របស់​ប្រទេស​កម្ពុជា​បាន​សម្រេច​ដោះលែង​ស្រ្តី​អ្នក​ បឹងកក់​ទាំង​១៣​នាក់​ពី​ពន្ធនាគារ​ព្រៃ​ស​ហើយ  ក្រោយ​ពី​ពួក​គាត់​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ខែ​៣​ថ្ងៃ​​មក។

ព្រឹកថ្ងៃទី២៧មិថុនានេះ ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ប្រមាណ​ជាង​១រយ​នាក់​ដែល​មាន​ទាំង​កុមារ​ តូចៗ​ផង ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​រារាំង​មិន​ឲ្យ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ដើម្បី​ ស្តាប់​ការ​សម្រេចរបស់តុលាការចំពោះស្រ្តី​បឹងកក់​ទាំង​១៣​ឡើយ​។
 ​ផ្លូវ​ដែល​ស្ថិត​ជុំ​វិញ​សាលា​ឧទ្ធរណ៍​ត្រូវ​បាន​បិទ​ទាំង​ស្រុង​ ហើយ​កម្លាំង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​រាប់​រយ​នាក់​ត្រូវ​បាន​គេ​ដាក់​ ពង្រាយ ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​មិន​ឲ្យ​អ្នក​បឹងកក់​ដែល​ពាក់​អាវយឺត​ពណ៌​ខ្មៅ មាន​ផ្កា​ឈូក និង​កាន់​រូប​ជញ្ជីង ចូល​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ដែល​កំពុង​កាត់​ក្តី​លើ​ស្រ្តី​អ្នក​បឹងកក់​ចំនួន ​១៣​នាក់​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​នោះ។
នៅពេលនោះ ក៏​មាន​ការ​ប៉ះទង្គិច​គ្នារវាង​ក្រុម​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ដែល​មាន​ ដំបង​ឆក់​គ្រប់​ដៃ និង​ប្រជាពលរដ្ឋ​អ្នក​បឹងកក់​ដែល​ស្រែក​តវ៉ា ដោយ​មាន​ការ​វាយ​ទាត់​ធាក់​ បណ្តាល​ឲ្យ​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ជាង​២ខែ​ម្នាក់​រលូត​កូន និង​ក្មេងៗ​ជា​ច្រើន​នាក់​ទៀត​រង​របួសផងដែរ។
តែទោះបីយ៉ាងណាក៏ដោយ ក៏នៅពេលបើកសវនាការព្រឹកមិញនេះ តុលាការ​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​ដោះលែង​ស្រ្តី​អ្នក​បឹងកក់​ទាំង​១៣​នាក់​ពី​ពន្ធនាគារ​ព្រៃ​សវិញ ​ហើយ បន្ទាប់​ពី​ពួក​គេ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ខែ​៣​ថ្ងៃ​​មក ហើយស្រ្តី​អ្នក​បឹងកក់​ទាំង​១៣​នាក់​ដែលត្រូវ​ដោះ​លែង​ពី​ពន្ធនាគារនោះ នឹងបានមកជួបជុំក្រុមគ្រួសារនៅផ្ទះវិញ​នៅ​រសៀល​ថ្ងៃ​នេះ ឬ​យ៉ាងយូរថ្ងៃ​ស្អែក ក្រោយពី​ពី​បំពេញ​បែប​បទ​តាម​នីតិវិធីរួជមក។
ស្រ្តី​អ្នក​បឹងកក់​ទាំង​១៣​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២ឆ្នាំ​៦ខែ ចំពោះ​បទ​ចូល​កាន់​កាប់​ទ្រព្យ​សម្បត្តិ​បុគ្គល​ឯកជន និង​ជេរ​ប្រមាថ​មន្រ្តី​សាធារណៈ៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons