Wednesday, June 27, 2012

យុវជន​​ម្នាក់​ លោត​​សម្លាប់​​ខ្លួន​​ពី​​លើ​​ផ្ទះ​​ជាន់​​ទី​២ សង្ស័យ​​ប្រើ​​ថ្នាំ និង​​មាន​​បញ្ហា​​ក្នុង​​ក្រុម​​គ្រួសារ


ថ្ងៃទី​ 27 ខែមិថុនា ឆ្នាំ2012, ម៉ោង 04:58 PM ​ហេង​ ​សុ​ខា​
1


រាជធានី​ភ្នំពេញ៖ យុវជន​ម្នាក់​ជា​និស្សិត​​លោត​សម្លាប់​ខ្លួន​ពី​លើ​ផ្ទះ​ជាន់​​ទី​២ កាល​ពី​វេលា​ម៉ោង១២ និង​៣០​នាទី​ ថ្ងៃ​ត្រង់ ថ្ងៃទី​២៧ មិថុនា នៅផ្ទះលេខ 934AE2 មហាវិថី​កម្ពុជា ក្រោម ក្រុម១៧ ភូមិ៥ សង្កាត់​ទឹក​ល្អក់១ ខណ្ឌទួលគោក ។
យុវជនលោតសម្លាប់ខ្លួនពីលើផ្ទះ​ជាន់​ទី២ មានឈ្មោះ ភឹម ជីលីណា ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិត មានឪពុកជាមន្ត្រីប៉ូលិស រងរបួស​បាក់​ឆ្អឹងជំនីរ ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ​ព្យាយាម​​លាក់លៀម មិនផ្តល់​ព័ត៌មាន​ទេ សូម្បីតែថតរូបភាព ក៏មិនឲ្យថតដែរ រហូតដល់គ្រូពេទ្យសាកសួរពីស្ថានភាពរបួស ក៏មិនហ៊ានប្រាប់ដែរ ខ្លាចគ្រូពេទ្យលួចប្រាប់អ្នកសារព័ត៌មាន គ្រាន់តែបង្ហើបប្រាប់ថា កូនប្រុសរបស់គាត់ វិលមុខរអិលជើងធ្លាក់ពីលើផ្ទះតែប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនខាងលើនេះ សង្ស័យប្រើប្រាស់ថ្នាំញៀន ហើយកាលពីម្សិលមិញនេះ ​ត្រូវក្រុមគ្រួសារដឹក​យកទៅព្យួរសេរ៉ូម​ទៅមន្ទីរពេទ្យ ដោយប្រាប់អ្នកជិតខាងថា មានជម្ងឺប្រចាំកាយ ។
ទាក់ទិននឹងករណីនេះ អ្នកដឹងហេតុការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះលោតពីលើផ្ទះជាន់ទី២ ដើម្បីសម្លាប់ខ្លួន ដោយប្រាប់ថា រូបគេមានវិបត្តិនៅក្នុងគ្រួសារ ចង់តែ​លោត​សម្លាប់ខ្លួនឲ្យស្លាប់ មិនចង់រស់នៅលើលោកនេះទេ ។ មុនពេលលោតសម្លាប់ខ្លួន ឈ្មោះ ភឹម ជីលីណា បានហាមមិនឲ្យយករូបគេ ទៅមន្ទីរពេទ្យទេ ដោយសារថា​រូបគេ​ចង់ស្លាប់ មិនចង់រស់នៅទៀតទេ ។ បន្ទាប់ពីលោតពីលើផ្ទះជាន់ទី២ ធ្លាក់មកដល់ក្រោម បណ្តាលឲ្យសន្លប់ បាក់ឆ្អឹងជំនីរ និងក្អួតចង្អោរជាប់រហូត ត្រូវក្រុមគ្រួសារ​បញ្ជូន​​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យព្រះកុសុមៈ បានដឹងខ្លួនឡើងវិញហើយ ប៉ុន្តែនៅក្អួតចង្អោរមិនទាន់បាត់ ៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons