Saturday, June 30, 2012

អ្នក​ភូមិ​សែ​សិន ត្អូញ​ត្អែរ​​រឿង​ចាក់​​សំរាម​ចោល ​គរ​​​នៅ​​មុខ​​ផ្ទះ ស្នើ​​​អភិបាល​​​ក្រុង​​​សិរី​សោភ័ណ្ឌ ជួយ​​ដោះ​​ស្រាយ


ថ្ងៃទី​ 30 ខែមិថុនា ឆ្នាំ2012, ម៉ោង 04:51 PM ចាន់ សុខលន់
1

បន្ទាយ​មាន​ជ័យៈ ប្រជា​ពល​​រដ្ឋ​ នៅ​​ភូមិ​​សែសិន សង្កាត់​​អូរ​អំបិល ក្រុង​​សិរី​សោភ័ណ្ឌ បាន​​ត្អូញ​​ត្អែរ​ចំពោះ​​ការ​​ចាក់​​សំរាម​គរ​ដូច​​ភ្នំ និង​​មាន​​ក្លិន​​ស្អុយ​​ឆ្អេះ​​ឆ្អាប ប៉ះ​​ពាល់​​ដល់​សុខ​ភាព របស់​ពួក​គាត់​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​គ្មាន​​អាជ្ញាធរ​ណា​ រវី​​រវល់​អើ​​ពើ​​ឡើយ។​
ក្រុម​អ្នក​​ភូមិ​សែ​សិន បាន​ប្រាប់" អង្គរធំ មេឌា "ថា សំរាមទាំងនោះ គឺបានមកពីអាជីវករលក់បន្លែ ផ្លែ​ឈើ នៅផ្សារសិរីសោភ័ណ្ឌ ដែល​បាន​យកមកចាក់ពាសវាល​ពាស​កាល ធ្វើឲ្យស្អុយរលួយ នៅពេល​ត្រូវភ្លៀងម្តងៗ ធ្វើឲ្យកន្ល៉ែងនោះ បែកភក់ ហើយជះក្លិនស្អុយជាខ្លាំង។ ហើយ​ទោះជាពួកគាត់​ឃាត់​យ៉ាង​ណា ក៏ពួកគេមិនស្តាប់ឡើយ។
ពាក់ព័ន្ធទៅនឹងសំរាមនេះ ពួកគាត់ បានសំណូមពរ ដល់មន្ត្រីបរិស្ថានខេត្តបន្ទាយមានជ័យ គួរចាត់វិធានការទប់ស្កាត់ភាពអនាធិបតេយ្យ នៃ​ការចាក់​សំរាម​ស្អុយរលួយ​ដាក់មុខផ្ទះ​ពួកគេ ធ្វើឲ្យប៉ះពាល់ដល់​សុខភាព និងបរិស្ថានពួកគាត់យ៉ាងធ្ងន់ធ្ងរ។
ពួកគាត់ក៏បានសំណូមពរដល់លោកអ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណ្ឌ មេត្តាជួយសម្រួលដល់ក្រុមហ៊ុនដឹកសំរាម និងអ្នកដេញថ្លៃភាស៊ីផ្សារសិរីសោភ័ណ្ឌ​ ជួយកើប​សំរាម​ចេញម្តងទៅ ដើម្បិសម្អា​តទីក្រុងសិរីសោភ័ណ្ឌ ឲ្យបានស្អាត ចៀសវាងភ្ញៀវទេសចរ ឆ្លងកាត់ រិះគន់ក្រុងសិរីសោភ័ណ្ឌជាក្រុងសំរាម​៕អត្ថបទអង្គរធំ

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons