Sunday, June 10, 2012

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ​រង​នូវ​ការ​រិះគន់​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​


ដោយ​ ៖ ស៊ា​ង​ ឡាយ​ ថ្ងៃទី 09 មិថុនា 2012ម៉ោង 14:37:18
​ខេត្ដក្រចេះ​ ៖​ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ រួម​ទាំង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុកព្រែក​ប្រសព្វ​ លោក​ អ៊ុយ​ ស្រី​ កំពុង​រង​នូវ​ការ​រិះគន់​ពី​សំណាក់​សមត្ថកិច្ច​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ស្រប​ពេល​ដែល​បទល្មើស​ព្រៃឈើ​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ដែន​ សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង​ និង​មាន​វត្ដមាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​របស់​លោក​ អ៊ុយ​ ស្រី​ តែងតែ​ប្រមូល​ប្រាក់​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ ។​
​គេ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ ឈ្មួញ​ឈើ​ជា​ច្រើន​កំពុង​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រភេទ​ជា​ឈើ​ប្រណីត​និង ​ឈើក្រហម​ភាគច្រើន​ឈើ​ទាំងនោះ​ដឹក​ចេញពី​ព្រំ​ប្រទល់​ខេត្ដកំពង់ធំ​និង​ ខេត្ដក្រចេះ​ តាម​គោ​យន្ដ​កែ​ច្នៃ​ដែល​ឈ្មួញ​គឃ្លើន​ផង​ដែរ​ ការ​ដឹក​ជញ្ជូន​ឈើ​កាត់មុខ​ក្រសែភ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​ ពេល​ដែល​គេ​យក​ទៅ​ចែកចាយ​ឈើ​ទាំងនោះ​តាម​ដេប៉ូ​ក្នុង​ខេត្ដកំពង់ចាម​ ។​
​ឈ្មួញ​មួយ​ចំនួន​បាន​និយាយ​ថា​ កន្លង​ទៅ​មាន​ភាព​តឹងរ៉ឹង​ដោយ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​តែងតែ​ចាប់​ បន្ទាប់​ពី​ពុំ​បាន​រាយការណ៍​ ប៉ុន្ដែ​មក​ទល់​ពេល​នេះ​លោក​ អ៊ុយ​ ស្រី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ ព្រែក​ប្រសព្វ​ គាត់​មិនសូវ​កោសរូស​ ប៉ុន្មាន​ទេ​ ឱ្យ​តែ​បង់ប្រាក់​ ដូច​ជា​ក្នុង​១​ គោ​យន្ដ​កែ​ច្នៃ​ដែល​មាន​ឈើ​ប្រមាណ​ពី​ ៥​ទៅ​៦​ម៉ែត្រគូប​ លោក​អ៊ុយ​ ស្រី​ កំណត់​ ឱ្យ​បង់​សេវា​ពី​៦០​ម៉ឺន​ទៅ​៧០​ម៉ឺន​រៀល​ ប៉ុណ្ណោះ​ ឬ​ក៏​រាយការណ៍​ប្រាប់​មុន​ពី​ចំំ​នួន​ ឈើ​ដែល​ត្រូវ​ដឹក​ឆ្លងកាត់​ ប៉ុន្ដែ​ឈ្មួញ​ ដែល​មិន​បាន​ចូល​បង់ប្រាក់​ត្រូវ​មន្ដ្រី​រដ្ឋ​ បាល​ព្រៃឈើ​ទាំងនោះ​ ដូច្នេះ​ក្នុង​១​ថ្ងៃៗ​ មាន​គោ​យន្ដ​ប្រភេទ​កែ​ច្នៃ​បាន​ដឹកឈើ​ ប្រណីត​និង​ឈើក្រហម​ឆ្លងកាត់​ទីតាំង​ ដែល​លោក​ អ៊ុយ​ ស្រី​ គ្រប់គ្រង​បន្ដ​យក​ ទៅ​ចែកចាយ​នៅ​តាម​ដេប៉ូ​ជា​ច្រើន​ក្នុង​ ខេត្ដកំពង់ចាម​ ។​
​ពាក់ព័ន្ធ​នឹង​ភាព​អនាធិបតេយ្យ​ ក៏​ដូច​ ជា​មាន​ករណី​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​ឈើ​ និង​រដ្ឋបាល​ព្រៃឈើ​ រហូត​រង​ការ​រិះគន់​ពី​ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ថា​ រដ្ឋបាល​ ព្រៃឈើ​កំពុង​បើកដៃ​ឱ្យ​ឈ្មួញ​ដឹកឈើ​ តាម​អំពើ​ចិត្ដ​នេះ​ នគរវត្ដ​មិន​អាច​ទាក់​ ទង​បាន​ទេពី​លោក​ អ៊ុយ​ ស្រី​ នាយ​ផ្នែក​ រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ​ ដែល​មាន​វត្ដមាន​ចេញ​មុខ​យក​លុយ​ពី​ឡាន​ដឹកឈើ​នោះ​ ។
​​កន្លង​ទៅ​ លោក​ សូ​យ​ សា​រិ​ទ្ធ​ នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ ពុំដែល​ទទួលខុសត្រូវ​ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើត​មាន​ ដែល​លោក​ធ្លាប់តែ​អះអាង​ថា​ នឹង​មាន​ វិធានការ​ ឱ្យ​មន្ដ្រី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​បង្ក្រាប​ ផ្ទុយ​ទៅ​វិញ​ វត្ដមាន​របស់​ រដ្ឋបាល​ព្រៃឈើ​មាន​មែន​ តែ​ស្វែងរក​ ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ឈើ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​ ៕នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons