Sunday, June 10, 2012

ក្មេង​ស្រី​ជំទង់​ម្នាក់​លង់ទឹក​សមុទ្រ​រក​សព​មិន​ទាន់​ឃើញ​


ដោយ​ ៖ ឆ្លាម​ សមុទ្រ ថ្ងៃទី 09 មិថុនា 2012ម៉ោង 19:43:16
​ ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១២​ នៅ​ឆ្នេរ​អូរ​ឈើទាល​ មាន​ស្រី​ជំទង់​ម្នាក់​ឈ្មោះ​ សុខ​ ហួង​ អាយុ​១៧​ឆ្នាំ​ មានស្រុក​កំណើត​ឃុំ​សំបូរ​ ស្រុក​ទ្រាំង​ ខេត្ដតាកែវ​ បច្ចុប្បន្ន​ជា​បុគ្គលិក​កាស៊ីណូ​ ក្នុង​ខេត្ដ​ព្រះ​ស៊ី​ហ​នុ​ បាន​ទៅ​មុជទឹក​សមុទ្រ​ ហើយ​រលក​បោកបក់​បណ្ដាល​ឱ្យ​លង់​ស្លាប់​ ។​ មក​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់​នេះ​ នៅ​មិន​ទាន់​រក​ឃើញ​សាកសព​នៅឡើយ​ ។​ នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons