Thursday, June 14, 2012

អាជ្ញាធរកម្ពុជា-ថៃអនុញ្ញាតិអោយយានយន្តឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតទៅវិញទៅមក


                  ដោយ៖អ៊ិន សាមិត្តប៉ោយប៉ែត ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ថៃ ព្រមទាំងអាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ បានសហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ​រៀបចំ​ពិធី​ប្រតិបត្តិ​ការដឹកជញ្ជូន​អ្នកដំណើរ​អន្តរជាតិ មាន​ពេល​កំណត់ ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅលើ​​ ​ស្ពាន​អូរជ្រៅ​-​ខ្លង​លឹក  នៅម៉ោង ៨:00 ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ​ឆ្នាំ២០១២នេះ។
            កាលពី​ឆ្នាំ​២០១១ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ បានធ្វើ​ពិធី​ប្រវត្តិសាស្ត្រ ស្តីពី​ការលើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន សម្រាប់​ពលរដ្ឋ​ទាំងពីរ​ប្រទេស។ មន្រ្តីជាន់ខ្ពស់ខេត្ត​បន្ទាយមានជ័យ ចាត់ទុកថានេះ​ជា​ពិធី​ប្រវត្តិសាស្ត្រ​ទី​២ បន្ទាប់ពី​ពិធី​លើកលែង​ទិដ្ឋាការ​រវាង​កម្ពុជា​-​ថៃ កាលពី​ឆ្នាំ២០១១។
            កាលពី​ថ្ងៃទី​៧ ខែមិថុនា ខណៈ​បើក​ការដ្ឋាន​ស្តារ​ផ្លូវជាតិ​លេខ​៥៦ឡើងវិញនៅ​ស្រុក​ស្វាយចេក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹងថា ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នឹង​ផ្លាស់ប្តូរ​សិទ្ធិ​ធ្វើ​ចរាចរណ៍​លើ​យានយន្ត ៤០ គ្រឿង រវាង​កម្ពុជា​-​ថៃ ឆ្លងកាត់​ច្រកព្រំដែន​ប៉ោយប៉ែត ឆ្លង​លើ​ខ្សែ​ផ្លូវ​ភ្នំពេញ​-​បាងកក​, សៀមរាប​-​បាងកក ដើម្បីផ្តល់ឱកាស​ដល់​អ្នកដំណើ​រ​អន្តជាតិ​ចេញចូល​បាន​រហ័ស​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons