ថ្ងៃទី 29 ខែមិថុនា ឆ្នាំ2012, ម៉ោង 04:06 PM ឈ ភ
យោងតាមអនុក្រឹត្យស្តីពីការតែងតាំង ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា មាត្រា១: ត្រូវបានតែងតាំងលោកហ៊ុន ម៉ានិត ជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បន្ថែមលើមុខងារបច្ចុប្បន្ន។
មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។
ពេលនេះដែរ លោកហ៊ុន ម៉ានិត កំពុងដឹកនាំកម្លាំងយុវជនស្ម័គ្រចិត្តប្រមាណ១០០០នាក់ ចុះទៅវាស់វែងដីដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតាមបណ្តា ខេត្តមួយចំនួន៕អត្ថបទអង្គរធំ