Thursday, June 7, 2012

សន្តិសុខជនជាតិសៀមនៅផ្សាររុងកឿចាប់ក្មេងស្រីកំពុងរើសអេតចាយទៅរំលោភបានសំរេច

ដោយ៖អ៊ិន  សាមិត្ត
          ប៉ោយប៉ែត ​​៖ ​ក្មេងស្រី​រើ​ស​អេតចាយ​ម្នាក់​ ត្រូវ​សន្តិសុខ​ថៃ​ក្នុង​ផ្សារ​រុងក្លឿ​ចាប់រំលោភ​រហូត​បានសម្រេច ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ជនល្មើស​គ្រោង​សម្លាប់​ជនរងគ្រោះ​បំបិទមាត់​ទៀត​ផង​ តែ​សំណាងល្អ​ជន​រងគ្រោះ​រត់​មក​ដី​ខ្មែរ​វិញ​ទាន់​ពេល​វេលា​។​​
       ក្នុងករណី​ចាប់រំលោភ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0:៣០​នាទី រសៀល ថ្ងៃទី 0២ ខែ មិថុនា ឆ្នាំ​២០១២ ​ត្រង់​ចំណុច​ព្រៃ​ខាងជើង​ផ្សារ​រុង​ក្លឿ ក្នុងស្រុក​អរញ្ញ​ ខេត្ត ស្រះកែវ ជាប់​ព្រំដែន​ថៃ-កម្ពុជា​សព្វថ្ងៃនេះ​។​
      ​ជនរងគ្រោះ​ឈ្មោះ យ​.​ច​.​ណ អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ​នាង​បាន​ដើរ​រើស​អេតចាយ នៅ​ជុំវិញ​ផ្សារ​រុង​ក្លឿ ហើយ​នៅ​ពេល​ដែល​ខ្លួន​កំពុងតែ​ដើរ​រើស​អេតចាយ​នោះ​ស្រាប់​តែ​មាន​បី​សាច​តណ្ហា​សៀម​ម្នាក់ ដែល​ជា​សន្តិសុខ​ក្នុង​ផ្សារ បាន​ជិះ​ម៉ូតូ​មក​ចាប់ដៃ​នាង​ឲ្យ​ឡើងលើ​ម៉ូតូ​ដោយ​ដាក់​នាង​នៅ​ខាងមុខ ។ ប្រភព​ដដែលៗ​បន្តថា ពេល​ឡើងលើ​ម៉ូតូ ​ជនល្មើស​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ស្ទាបអង្អែល ចាប់ពី​ ដើមទ្រូង រហូតដល់​ចំណុច​សំខាន់​។ លុះ​ទៅដល់​ព្រៃ​ស្ងាត់​ក្នុង​ដី​ថៃ​នោះ ជនល្មើស​ក៏បាន​ចាប់​សម្រាត​ខោអាវ​នា​អស់ពី​ខ្លួន​ រួច​រំលោភ​បានសម្រេច​តែម្ដង​។ ក្រោយពី​រំលោភ​រួច​ជនល្មើស​គ្រោង​នឹង​សម្លាប់​នាង​នៅក្នុង​ព្រៃ​ស្ងាត់​នោះ​ទៀត ​តែ​នាង​បាន​រុញច្រាន​រួច​រត់​ចូល​ដី​ខ្មែរ​វិញ​ភ្លាមៗ​តែម្ដង ។ គេ​បាន​បញ្ជាក់​ថា នាង​មាន​បងប្អូន​៧​នាក់ នាង​ជា​កូន​ទី​៤ ហើយ​មាន​ម្ដាយ​ឈ្មោះ​ភាព គ្មាន​ឪពុក​ទេ ​​   ខណៈ​ពេលនេះ​អង្គការ​ស្ត្រី​មាន​វិបត្តិ​ក្រុង​ប៉ោយប៉ែត​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ហើយ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons