Friday, June 29, 2012

ក្រុមហ៊ុន​​បេតុង​​ស៊ីម៉ង់​ត៍​ដំរី​​ក្រុង​​ប៉ោយ​ប៉ែត​​ដែល​ រង​​ការរិះ​គន់​​ពី​​ប្រជាពល​រដ្ឋ​​ត្រូវ​​សាលា​ក្រុង​គំ​រាម​​ផ្អាក​​អាជីវ​កម្ម​

 ​

ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែ​ត​​ ៖ ក្រុម​​ហ៊ុន​​​បេតុង​​​ស៊ីម៉ង់​ត៍​​សញ្ញា​​​រូប​ដំរី​​​សាខា​​​ប៉ោយ​​ប៉ែត​​​ដែលមា​​ន​ទីតាំង​​​ស្ថិត​នៅ​​ភូមិ​​គីឡូ​​ម៉ែត្រ​​​លេខ​​៤​ សង្កាត់​​​ផ្សា​រ​កណ្តាល ​​ក្រុង​​​ប៉ោយ​​ប៉ែត ​​ខេត្តប​ន្ទាយ​មានជ័​យ​ បច្ចុប្បន្ន​​​កំពុង​តែ​រង​នូវ​​ការរិះគ​ន់​ពី​​ប្រ​ជាព​​លរដ្ឋ​​នៅ​ក្រុង​​ប៉ោយ​ប៉ែត ​និង​អ្នក​ធ្វើដំណើរ​​តាមផ្លូ​វ​ជាតិ​​លេខ ​៥​បាន​នាំគ្នា​​និយាយ​ថា ក្រុម​ហ៊ុន​​ខាង​លើ​​កំពុង​តែ​ប្រឆាំងនឹ​ង​ពាក្យ​ស្លោក ​“​ទីក្រុង​​ស្អាត ​រមណីយ​ដ្ឋាន​​ស្អាត ​សេវាកម្ម​​ល្អ​​ដែល​​ក្រសួង​ទេសច​រណ៍​​បាន​ដាក់​ឲ្យ​​ខេត្ត​​ក្រុង​​អនុវត្ត ​ប៉ុន្តែ​ពេល​​ពេលនេះ​​ក្រុមហ៊ុន​​បេតុង​​ស៊ីម៉ង់ត៍​​ដំរី​​ដែល​គេ​​ស្គាល់​​ថា​ជា​​របស់​លោក ​អ៊ុយ សុភាព ​តារា​ទឹក​ភ្នែក​​អាណិកជន​ខ្មែរ​-​អូស្ត្រាលី​បច្ចុប្បន្ន​ជា​ថៅកែ​ម៉ៅការ​ផ្លូវ​ចាក់​បេតុង​នៅ​ក្រុង​ប៉ោយប៉ែត និង​ជា​ប្រធាន​ក្រុមហ៊ុន​ខាងលើនេះ​មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ទេ​។​ ​ក្រុម​ប្រជាពលរដ្ឋ បាន​បន្តទៀតថា លោក អ៊ុយ សុភាព កន្លងមក​ធ្លាប់បាន​បង្ហូរទឹកភ្នែក​កណ្តាល​មហាជន​ស្រប​នឹង​សម្តី​និយាយ​ទៅកាន់​មហាជន​ថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​លោក​បង្ហូរទឹកភ្នែក​នោះ​គឺ​មកពី​លោក​អាណិត​ដល់​ប្រជារាស្ត្រ​ក្រីក្រ​គ្មាន​ផ្លូវ​បេតុង​ដើរ​ដូច​ពលរដ្ឋ​នៅ​ប្រទេស​អូស្ត្រាលី​ឡើយ​ក្រោយមក​គេ​បានឃើញ​សកម្មភាព​របស់លោក អ៊ុយ សុភាព និង​អតីត​ចៅហ្វាយក្រុង​ប៉ោយប៉ែត​ឈ្មោះ ទ្រី ណារិន សព្វថ្ងៃ​ឡើង​ធ្វើជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​បើក​ការដ្ឋាន​សម្ពោធ ធ្វើ​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​ដោយ​យកលុយ​ពី​ប្រជាពលរដ្ឋ​មួយរយ​ភាគរយ​ក្នុងការ​ស្ថាបនា​នោះ​។​​លុះ​ក្រោយមកទៀត​គេ​បានឃើញ​លោក អ៊ុយ សុភាព បើក​ដំណើរការ​ក្រុមហ៊ុន​បេតុង​ស៊ីម៉ង់ត៍​ដំរី​នៅជាប់​ផ្លូវជាតិ​លេខ ៥​ទល់មុខ​សាលាក្រុង​ប៉ោយប៉ែត​តែម្តង​ហើយ​រហូតមកដល់ បច្ចុប្បន្ននេះ​គេ​បានឃើញ​ក្រុមហ៊ុន​ខាងលើនេះ​ដំណើរ​ដោយ​រលូន​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រិះគន់​នោះ​គឺ​ក្រុមហ៊ុន​បាន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ដូចជា​កម្ទេច​ស៊ីម៉ង់ត៍​ធ្លាក់​លើ​ដង​ផ្លូវជាតិ​អាចម៍ដី​ហូរ​ពី​ក្រុមហ៊ុន​ចូលមក​ផ្លូវ​ជាដើម​។​ចំណែក​លោក ង៉ោ មេ​ង​ជ្រួ​ន គណៈ​អភិបាលក្រុង​ប៉ោ​យប់​ប៉ែត​បាន​ប្រាប់​ភ្នាក់ងារ​យើង​ថា ក្រុមហ៊ុន​ខាងលើនេះ​លោក​ធ្លាប់បាន​សរសេរ​លិខិតអញ្ជើញ​ចំនួន​ពីរដង​មកហើយ​ក្នុង​គោលបំណង​ឲ្យ​ក្រុមហ៊ុន​ចាក់​បេតុង​ពី​ផ្លូវជាតិ​ឡើងទៅ​ក្រុមហ៊ុន​ដើម្បី​បង្ការ​ការហូរ​ធ្លាក់​អាចម៍ដី​មកលើ​ដងផ្លូវ​ប៉ុន្តែ​ការណែនាំ​របស់លោក​អភិបាលក្រុង​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។​លោក ង៉ោ មេ​ង​ជ្រួ​ន បាន​បន្ត​ប្រាប់​ភ្នាក់ងារ​យើង​បន្ថែមទៀតថា ម្តងនេះ​បើ​ក្រុមហ៊ុន​មួយ​នេះ​មិន​អនុវត្តតាម​គោលការណ៍​សាលាក្រុង​ទេ​លោក​នឹង​សុំ​គោលការណ៍​ពី​ឯកឧត្តម​អភិបាលខេត្ត​ដើម្បី​បញ្ឈប់​ដំណើរការ​ក្រុមហ៊ុន​ជា​បណ្តោះអាសន្ន​លុះត្រាតែ​ក្រុមហ៊ុន​ព្រម​អនុវត្តតាម​សេចក្តីណែនាំ​របស់​សាលាក្រុង​ទើប​យើង​អនុញ្ញាត​ឲ្យ​ដំណើរការ​វិញ​។ យើង​សង្ឃឹមថា លោក អ៊ុយ សុភាព ប្រធាន​ក្រុមហ៊ុន​ខាងលើ​ក្នុងនាម​លោក​ជា​អាណិកជន​ខ្មែរ​-​អូស្ត្រាលី​និង​មិន​បន្ត​រឹងទទឹង​ប្រឆាំង​ជាមួយ​សេចក្តីណែនាំ​របស់​សាលាក្រុង​តទៅទៀត​ទេ​ព្រោះ​លោក​ក៏​ស្រឡាញ់​រាស្ត្រ​ក្រីក្រ​រហូតដល់​ហូរ​ទឹកភ្នែក​ម្តង​ហើយ​ដែរ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons