Friday, June 29, 2012

រថយន្ត​ដឹក​ទំនិញ ប្រេង​ឥន្ធនៈ និង​ឧស្ម័ន ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទីក្រុង​ភ្នំពេញ​​អំឡុង​កិច្ច​ប្រជុំ​អាស៊ាន


សុក្រ 29 មិថុនា 2012 - 11:17 am

សាលា​ក្រុង​ភ្នំពេញ​បាន​ ដាក់​បញ្ជា​ហើយ​កាល​ពី​ថ្ងៃទី​២៨ មិថុនា ម្សិលមិញ​នេះ ដោយ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ទប់​ស្កាត់​មិន​ ឲ្យ​រថយន្ត​ដឹក​ទំនិញ ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ចំហេះ​គ្រប់​ប្រភេទ​ឆ្លង​កាត់​ទីក្រុង​ភ្នំពេញ​អំឡុង​កិច្ច​ ប្រជុំ​អាស៊ាន​ក្នុង​ខែ​កក្កដា​ខាង​មុខ។
បើ ​តាម​បទ​បញ្ជា​របស់​សាលាក្រុង​ភ្នំពេញ រថយន្ត​ដឹក​ទំនិញ ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ចំហេះ​គ្រប់​ប្រភេទ ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ទីក្រុង​ភ្នំពេញ​បាន​តែ​ចន្លោះ​ពី​ម៉ោង​១២​ អធ្រាត ដល់​ម៉ោង​៥​ព្រឹក​ចាប់​ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២។
ការ​កំណត់​បែប​នេះ គឺ​ដើម្បី​រក្សា​នូវ​សណ្តាប់​ធ្នាប់ សុវត្ថិភាព ក៏​ដូច​ជា​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរ និង​ឧបទ្ទវហេតុ​ផ្សេងៗ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា​នោះ៕the Free press magszine

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons