ច័ន្ទ 11 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
នៅព្រឹកថ្ងៃចន្ទនេះ មន្រ្តីព្រះបរមរាជវាំងបានព្រមទទួលយកញត្តិអ្នកបឹងកក់ហើយ ក្រោយពីប្រជាពលរដ្ឋសហគមន៍បឹងកក់ បុរីកីឡា និងកូនៗអ្នកបឹងកក់ដែលជាប់ពន្ធនាគារទាំង១៥នាក់ បានជួបជុំសារជាថ្មីនៅខាងមុខព្រះបរមរាជវាំងនៅព្រឹកថ្ងៃចន្ទ នេះ ដើម្បីស្នើព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងអ្នកបឹងកក់ដែល កំពុងជាប់ឃុំ និងដោះស្តាយបញ្ហាដីធ្លីនោះ។
អ្នកស្រី ចោម បុប្ឆា តំណាងអ្នកភូមិបឹងកក់បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា មន្រ្តីខុទ្ទកាល័យព្រះមហាក្សត្របានចុះហត្ថលេខាទទួលយកញត្តិរបស់ អ្នកភូមិហើយ ព្រមទាំងសន្យាថានឹងជួយអន្តរាគមន៍ចំពោះបញ្ហាទាំងនោះផងដែរ។
គួររំលឹកថា កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រុមអ្នកភូមិរួមជាមួយកុមារតូចៗដែលម្តាយពួកគេកំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃសដោយសារតែបញ្ហាដីធ្លី បានមកលត់ជង្គង់យំទួញសោកនៅខាងមុខព្រះបរមរាជវាំង ដើម្បីសុំអន្តរាគមន៍ពីព្រះមហាក្សត្រ ប៉ុន្តែមិនមានការអើពើឡើយ។ ដែលការណ៍នេះបានធ្វើឲ្យមានមតិរិះគន់យ៉ាងខ្លាំងក្លាចំពោះភាព ព្រងើយកន្តើយនេះ។
ស្រ្តីអ្នកបឹងកក់ចំនួន១៤នាក់ រួមជាមួយបុរសម្នាក់ផង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន ហើយបានសម្រេចដាក់ពន្ធនាគារពួកគេក្នុងម្នាក់ៗ២ឆ្នាំ៦ខែទាំង អយុត្តិធម៌ បន្ទាប់ពីពួកគេបានទៅបោះបង្គោលកំណត់ព្រំដីផ្ទះក្នុងតំបន់បឹងកក់ ដែលក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់ឧកញ៉ា ឡាវ ម៉េងឃីន បានបូមខ្សាច់ពន្លិចក្រោមសម្បទាន៩៩ឆ្នាំនោះ៕cambodai news