ថ្ងៃទី 9 មិថុនា 2012
ភ្នំពេញ: ការធ្វើដំណើរតាមយន្ដហោះពីប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយសំបូរទៅដោយរមណីយដ្ឋានទេសចរណ៍ មកកាន់ប្រទេសកម្ពុជា។ ក្នុងយន្ដហោះមួយ ដែលអ្នកយកព័ត៌មានគេហទំព័រ CEN វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ យន្ដហោះបូអ៊ីង ដែលមានកៅអីប្រមាណជាង២០០ សំរាប់ភ្ញៀវជិះ។ ប៉ុន្ដែយន្ដហោះមួយនោះ បានផ្ទុកមនុស្សតែប្រមាណមិនដល់ ៣០ នាក់ផង ហោះយ៉ាងលឿនសំដៅចុះចតព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។
ក្នុងពេលធ្វើដំណើរលើអាកាស ដល់ពាក់កណ្ដាលផ្លូវ ដែលគេមិនដឹងថា យន្ដហោះកំពុងឆ្លងកាត់តំបន់ ឬប្រទេសណាឡើយ ចៃដន្យយើងបានក្រោកពីកៅអី ធ្វើដំណើរទៅរកបង្គន់ ដើម្បីបត់ជើងតូច។
ខណៈដែលធ្វើដំណើរឆ្លងកាត់ពីកៅអីខាងមុខ មកកៅអីខាងក្រោយ អ្នកយកព័ត៌មានគេហទំព័រ CEN ក៏បានជួបនឹងយុវជនចំនួន ៥ នាក់ ដែលសង្ស័យថា ជាជនជាតិខ្មែរ ដោយពួកគេមានសម្បុរខ្មៅ ដែលគេអាចយល់ភ្លាមបានថា ប្រហែលជាកម្មករជាក់ជាមិនខានឡើយ។
ខណៈពេលដែលសំឡឹងឃើញយុវជន ៥នាក់ ដែលសង្ស័យថា ជាជនជាតិខ្មែរ យើងក៏បានសួរទៅកាន់ពួកគេជាភាសាអង់គ្លេស ព្រោះខ្លាចមិនមែនជាខ្មែរ។
ការសួរភាសាអង់គ្លេសថា អ្នកជាជនជាតិអ្វី? ស្រាប់តែយុវជន ២ នាក់ ក្នុងចំណោម៥នាក់ បានឆ្លើយព្រមគ្នាថា “ខ្ញុំជាខ្មែរ”។
ការសាកសួរគ្នាទៅវិញទៅមក បានចាប់ផ្ដើម ដោយអ្នកយកព័ត៌មានយើងបានផ្ដោតជាសំនួរថា “ប្អូនទាំងអស់ ត្រឡប់មកពីណា? បានជាមានសភាពមុខមាត់ខ្មៅដូចៗគ្នា?។
ក្នុងសំនួរដ៏ខ្លីនោះ ប្អូនប្រុសពីរនាក់ ក្នុងចំណោម ៥ នាក់បានឆ្លើយថា ទើបតែវិលត្រឡប់មកពីប្រទេស MAURITIUS។
ពួកគេបញ្ជាក់ថា ប្រទេសមួយនេះ នៅឆ្ងាយណាស់ ដោយជិះយន្ដហោះ មកដល់ប្រទេសម៉ាឡេស៊ី គឺដេកនៅលើយន្ដហោះតែម្ដង មុនពេលសាងយន្ដហោះ នៅប្រទេសម៉ាឡេស៊ី ដើម្បីបន្ដមកប្រទេសកម្ពុជា។
ប្អូនប្រុស ឈ្មោះ ឡុង យ៉ាន់ អាយុ ២០ឆ្នាំ បាននិយាយថា រូបប្អូនបានចាកចេញពីភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្ដសៀមរាប ទៅរស់នៅធ្វើការនេសាទត្រីលើទូក នៃដែនសមុទ្រប្រទេស MAURITIUS គឺរយៈពេលមួយឆ្នាំកន្លះមកហើយ មិនដែលត្រឡប់មកស្រុកកំណើតឡើយ សូម្បីតែឡើងគោកនៅតំបន់សមុទ្រ នៃប្រទេស MAURITIUS ក៏ប្អូនមិនដែលបានជាន់ដីដែរ។
ឈ្មោះ ឡុង យ៉ាន់ បាននិយាយទៀតថា ប្អូនត្រឡប់មកពីប្រទេសខាងលើ ដើម្បីមកប្រទេសកម្ពុជាវិញ ដែលធ្វើកម្មករនេសាទត្រី នៅលើសមុទ្ររយៈពេលមួយឆ្នាំកន្លះ គឺមិនបានសល់លុយមួយរៀលណាឡើយត្រឡប់មកស្រុកកំណើតវិញ ព្រោះថាថៅកែ ដែលគេស្គាល់ថា ជាជនជាតិចិន មិនបានបើកប្រាក់ខែឱ្យឡើយ។
ការជាប់ផុងរស់នៅលើទូកនេសាទ គ្មានជំរើសណាអាចត្រឡប់មកកាន់កម្ពុជាវិញបានឡើយ គឺចេះតែទ្រាំទុក្ខលំបាក ធ្វើការដូចសត្វធាតុរហូតមក។
ប្អូនប្រុសរូបនោះ បាននិយាយទៀតថា ទៅដល់ធ្វើការទូកនេសាទលើកដំបូង ថៅកែបានសន្យាផ្ដល់ប្រាក់ក្នុងមួយខែ១៥០ដុល្លារ។ ប៉ុន្ដែមានតែពីរខែដំបូងប៉ុណ្ណោះ ដែលថៅកែបើកប្រាក់ខែឱ្យ។ តែលុយដែលបើកឱ្យគឺចាយអស់នៅលើទូក តាមរយៈទិញចំណីអាហារដូចជាមីជាដើម ដើម្បីហូបប្រចាំថ្ងៃ។
ប្អូន ឡុង យ៉ាន់ បាននិយាយទៀតថា ចាប់ពីពេលនោះមក រហូតដល់ថ្ងៃចាកចេញពីកោះ គឺមិនបានទទួលប្រាក់ខែ ពីថៅកែទៀតឡើយ។ ប្អូនបន្ដថា មូលហេតុដែលបានមកកាន់ប្រទេសកម្ពុជាវិញ ក៏ដោយសារពួកគេគំរាមលោតទឹក សំលាប់ខ្លួន ព្រោះថាថៅកែមិនឱ្យពួកគេឡើងគោកទាល់តែសោះ។
នៅចុងក្រោយ ថៅកែបានត្រឹមតែបើកទូកពីសមុទ្រ មកបុកច្រាំ ហើយទៅទិញសំបុត្រយន្ដហោះ ដើម្បីឱ្យពួកប្អូនៗជិះយន្ដហោះពីប្រទេស MAURITIUS មកម៉ាឡេស៊ីដោយមិនឱ្យលុយប្រាក់ខែឡើយ។
គេបាននិយាយទៀតថា ថៅកែចង់បើកប្រាក់ឱ្យម្ដង ៥០០ ដុល្លារដែរ ប៉ុន្ដែនៅពេលបើកប្រាក់ យកទៅចាយ គឺថៅកែមិនអនុញ្ញាតត្រឡប់មកប្រទេសកម្ពុជាឡើយ។
ប្អូនប្រុសរូបនោះ បានបន្តថា បើបើកប្រាក់ខែត្រូវតែនៅធ្វើការបន្ដ។ ក្នុងន័យនេះប្អូនថា បើនៅបន្ដ ធ្វើកម្មករលើទូកនេសាទបន្ដទៅទៀត និងត្រូវស្លាប់ដោយវិធីណាមួយជាក់ជាមិនខាន ទើបប្អូនទាំងអស់ មិនសំរេចយកលុយ ៥០០ ដុល្លារ ដើម្បីបន្ដធ្វើការជាកម្មករលើទូកនេសាទទៀតឡើយ ដោយសម្រេចចិត្ដមកកម្ពុជាវិញ ទោះបីអត់លុយ ត្រូវតែត្រឡប់ឱ្យខាងតែបាន។
នៅពេលសាកសួរនោះទៀតដែរ ប្អូនប្រុសបាននិយាយថា មានប្រជាជនកម្ពុជាជាច្រើនសិបនាក់ កំពុងជាប់គាំងនៅលើទូកនេសាទហើយ បែកគ្នាមិនបានជួបមុខគ្នារយៈពេលជាង១ឆ្នាំមកហើយ មិនដឹងថា អ្នកទាំងអស់គ្នាទៅដល់ទីណា រស់ ឬស្លាប់នោះទេ។ ប្អូនបន្ដថា គឺក្រុមប្អូនមានគ្នាចំនួន៧នាក់ គឺត្រឡប់បានមកតែ៥នាក់ប៉ុណ្ណោះ ចំណែក២នាក់ទៀតមិនដឹងទៅដល់ទីណា។
ដោយឡែកប្អូនប្រុស ឡុង បូរ៉េត អាយុ២៥ឆ្នាំ មានទីលំនៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរ ខេត្ដកំពង់ឆ្នាំង ក៏បាននិយាយឱ្យដឹងដែរថា គាត់ទៅរស់នៅលើទូកនេសាទជាមួយប្អូនប្រុសម្នាក់ទៀតឈ្មោះ ឡុង បូរ៉ា អាយុ២៣ឆ្នាំ។
នៅពេលទៅដល់គេបំបែកប្អូនរបស់ខ្លួនឱ្យទៅនៅទូកនេសាទផ្សេង ហើយពេលនេះរូបគេ(ឡុង បូរ៉េត) បានត្រឡប់មកកម្ពុជាវិញ តែបាត់ប្អូនប្រុសមិនដឹងថា ទៅដល់ទីណា មិនថាស្លាប់ឬរស់ឡើយ។
ប្អូន ឡុង បូរ៉េត បាននិយាយទៀតថា ការរស់នៅលើទូកនេសាទមានការលំបាកបំផុត គឺធ្វើការមិនថាថ្ងៃឬយប់ នៅពេលថៅកែប្រើម៉ោងណា ត្រូវតែធ្វើដំណើរតាមទូកធ្វើនេសាទម៉ោងនោះ ដោយមិនហ៊ានតវ៉ាអ្វីទាំងអស់។ ចំពោះការហូបចុក គឺសំបូរត្រីហូបណាស់មិនខ្វះ។ តែការហូបចុកប្រចាំថ្ងៃ គឺតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។
ប្អូនបន្ដថា នៅពេលព្រឹក គឺថៅកែឱ្យហូបតែគ្រាប់សណ្ដែកខៀវ និងគ្រាប់ស្វាយចន្ទីដែលលីងរួចតែប៉ុណ្ណោះ ហើយក៏ធ្វើការរហូត។ នៅពេលល្ងាចគឺគេធ្វើបាយឱ្យហូប តែហូបមិនកើតដូចនៅផ្ទះរបស់យើងឡើយ។ ប្អូននិយាយទៀតថា នៅពេលខ្លះលុយដែលមានតិចតួចក្នុងខ្លួន បានទិញមី១កេស ឬ២កេស នៅលើទូកនេសាទដូចគ្នាសំរាប់ទុកឆុងទឹកក្ដៅ ឬឆា ហូបនៅពេលសំរាកពីការនេសាទម្ដង។
រូបប្អូនក៏ចង់ឃើញការវិលត្រឡប់របស់ប្អូនប្រុសឈ្មោះ ឡុង បូរ៉ា ដែលមិនដឹងថារស់នៅលើទូកទីណា រស់ ឬស្លាប់ ឱ្យត្រឡប់មកផ្ទះវិញ។ តែក្ដីស្រម៉ៃរបស់ប្អូនមិនដឹងថា អ្នកដែលរស់នៅលើទូកនេសាទទាំងនោះ មានវាសនាត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះ ឬយ៉ាងណានោះឡើយ។
ចំពោះប្អូន ឡុង យ៉ាន់ វិញក៏បាននិយាយរម្លឹកទៅខាងដើមវិញថា រូបគេមកកាន់កោះនៃសមុទ្រប្រទេស MAURITIUS នេះគឺតាមរយៈក្រុមហ៊ុនឯកជនមួយឈ្មោះឡាយអ៊ិន។ ប្អូនបន្ដថា ក្រុមហ៊ុនឡាយអ៊ិន ដែលនាំពលករមកពេលនេះ បានរលាយបាត់ទៅហើយ មិនដឹងថាក្រុមហ៊ុនរត់ទៅដល់ទីណា។
ឡុង យ៉ាន់ បន្ដទៀតថា នៅពេលដំបូងក្រុមហ៊ុនឡាយអ៊ិន បានបំផុសឱ្យប្រជាពលរដ្ឋទៅធ្វើការនៅប្រទេសខាងលើ ដោយសន្យាផ្ដល់ប្រាក់ក្នុង១ខែ១៥០ដុល្លារ ទៅ២០០ដុល្លារ។ ការសន្យាមកធ្វើការមិនបាននិយាយអំពីការមកធ្វើកម្មករនេសាទឡើយ។
មុនចេញពីស្រុកនៅខេត្ដសៀមរាប ប្អូនត្រូវបានក្រុមហ៊ុនឡាយអ៊ិន សន្យាផ្ដល់ប្រាក់ឱ្យចំនួន៤០ម៉ឺនរៀល ប៉ុន្ដែមុនពេលចាកចេញពីស្រុកទៅបើកលុយ គឺក្រុមហ៊ុនឱ្យតែចំនួន៣៦ម៉ឺនរៀល ប៉ុណ្ណោះដោយ៤ម៉ឺនរៀលទៀត ត្រូវក្រុមហ៊ុនកាត់យក។ ប្អូនបន្ដថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនមួយបោកប្រាស់ដល់ប្រជាជនខ្មែរគ្រប់ៗគ្នា។
ឡុង យ៉ាន់ បាននិយាយទៀតថា នៅពេលត្រឡប់មកដល់ភ្នំពេញ ប្អូនមិនដឹងថា ត្រឡប់ទៅស្រុកកំណើតវិញ ឬ យ៉ាងណាឡើយ ហើយអាចនៅទីក្រុងភ្នំពេញរកការងារធ្វើបន្ដ។ តែប្អូនថា បើរកមិនបាននិងធ្វើដំណើរទៅប្រទេសថៃ ទៀតមិននៅស្រុកដាច់ខាត។
ទោះបីយ៉ាងណាក៏ដោយ យើងមិនអាចជួបបំភ្លឺពីក្រុមហ៊ុន ឬពីអាជ្ញាធរពាក់ព័ន្ធអ្វីទាំងអស់។ ហើយសំដីប្អូនៗខាងលើគឺជាសារមួយបញ្ជាក់ដល់ប្រជាជនកម្ពុជាទូទៅ ឱ្យបានដឹង ព្រោះថាការទៅធ្វើកម្មករនៅប្រទេសគេ ដូចជាប្រទេសថៃ ជាដើម មិនមានលទ្ធផលអ្វីឡើយ ចុងក្រោយសល់តែសំបកខ្លួន ខ្លះជាប់គុក ជាប់ច្រវ៉ាក់ និងខ្លះស្លាប់ ជាហូរហែរនៅប្រទេសគេ។ អ្វីដែលសំខាន់នៅកម្ពុជា ក៏ត្រូវការកម្មករមិនតិចដែរ ហើយតំលៃក៏ខ្ពស់មិនខុសពីប្រទេសដទៃខាងលើឡើយ គួរតែពលរដ្ឋខ្មែរត្រូវសំឡឹងឱ្យបានច្បាស់មុននិងចាកចេញទៅធ្វើការ នៅប្រទេសក្រៅ៕ដោយ: បាយ័ន
CEN