Friday, June 1, 2012

ថៃ​ព្យាយាម​រុះរើ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ចាស់​ពី​ឈើ​ទៅ​ថ្ម​​ តែ​ភាគី​កម្ពុជា​ឃាត់


ដោយ​ ៖ ​វិច្ឆិកា​ ថ្ងៃទី 01 មិថុនា 2012ម៉ោង 08:37:33
​ខេត្ដបន្ទាយមានជ័យ​ ៖​ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រចាំការ​នៅ​ច្រក ​បឹង​ត្រកួន​បានឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១​និង​ ១៥​នាទី​រសៀល​ថ្ងៃ​ ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១២ ​នគរបាល​អន្ដោប្រវេសន៍​របស់​ថៃ​បាន​ធ្វើ​សកម្មភាព​រុះរើ​ទីស្នាក់ការ​ ត្រួតពិនិត្យ​របស់​ពួក​គេ​នៅ​ចំណុច​បង្គោល​ សីមា​លេខ​៣៦​ទល់មុខ​ប៉ុស្ដិ៍​ច្រក​បឹង​ត្រកួន​ ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ​ ឃុំ​គោក​ រមៀត​ ស្រុក​ថ្មពួក​ ខេត្ដបន្ទាយមានជ័យ​ ចំណែក​ខាង​ដី​ថៃ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ តាប់​ប្រ​យ៉ា​ ខេត្ដ​ស្រះ​កែវ​ ប្រទេស​ថៃ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ ថា​ ក្នុង​ការ​រុះរើ​ទីស្នាក់ការ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ របស់​ប៉ូលិស​អន្ដោប្រវេសន៍​នេះ​ ភាគី​ ថៃ​មាន​គោលបំណង​សាងសង់​អំពី​ថ្ម​វិញ​ដោយ​ប៉ុស្ដិ៍​ចាស់​នោះ​ធ្វើ​អំពី​ឈើ​ ប៉ុន្ដែ​ ភាគី​កម្ពុជា​ដែល​នៅ​ឈរជើង​តំបន់​បឹង​ ត្រកួន​បានឃើញ​ពី​សកម្មភាព​របស់​ ភាគី​ថៃ​ដូច្នេះ​ ក៏​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ ទប់ស្កាត់​មិន​ឱ្យ​ថៃ​រុះរើ​ប៉ុស្ដិ៍​ផ្លាស់​ប្ដូរ​ទ្រង់​ ទ្រាយ​សំណង់​នោះ​ទេ​ គឺ​រក្សា​ទុក​ស្ថាន​ ភាព​ដើម​ដដែល​ ព្រោះ​បង្គោល​សីមា​ លេខ​៣៦​គឺជា​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​ដែល​គណៈកម្មាធិការ​ត្រួត​ ពិនិត្យ​ព្រំដែន​នៃ​ភាគី​ទាំង​២​មិន​ទាន់​ឯកភាព​គ្នា​នៅឡើយ​ ។​ បន្ទាប់​ពី​ខាង​កម្ពុជា​ ចុះ​ទៅ​ហាមឃាត់​ភាគី​ថៃ​មិន​បាន​ធ្វើ​ សកម្មភាព​អ្វី​ទៀត​ទេ​ ។​
​គួរ​បញ្ជាក់​ថា​នៅ​ចំណុច​ខាងលើ​នោះ​ កន្លង​មក​អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​ និង​អាជ្ញាធរ​ខេត្ដ​ស្រះ​កែវ​បាន​ជួប​ប្រជុំ​ គ្នា​ម្ដង​រួច​មក​ហើយ​ពាក់​ព​ន្ធ័​ខាង​ភាគី​ថៃ​ ស្នើ​សុំ​ខាង​កម្ពុជា​សុំ​រុះរើ​កសាង​ប៉ុស្ដិ៍​ ចាស់​ដែល​ធ្វើ​ពី​ឈើ​មក​ថ្ម​វិញ​តែ​ខាង​ ភាគី​កម្ពុជា​មិន​ឯកភាព​ទៅ​តាម​ការ​ ស្នើ​សុំ​របស់​ភាគី​ថៃ​នោះ​ទេ​ ប៉ុន្ដែ​ភាគី​ ថៃ​នៅ​តែ​ព្យាយាម​លួច​សាងសង់​ ។​ រាល់​ សកម្មភាព​ទាំងនោះ​ត្រូវ​ខាង​អាជ្ញា​ធរមាន​ សមត្ថកិច្ច​កម្ពុជា​ឈរជើង​នៅ​ចំណុច​ ខាងលើ​ចុះ​ទៅ​ហាមឃាត់​ជា​និច្ច​ ៕​នគរវត្ត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons