Thursday, May 31, 2012

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដឧត្ដរមានជ័យ​ដង្ហែ​ក្បួន​ឃោសនា​យ៉ាង​ធំ​ក្នុង​ថ្ងៃ​បញ្ចប់​


ដោយ​ ៖ សហការី​ ថ្ងៃទី 01 មិថុនា 2012ម៉ោង 10:13:07
​ខេត្ដឧត្ដរមានជ័យ​ ៖​ នៅ​ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០១២​ ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​ ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​៦​ល្ងាច​នេះ​ នៅ​ខេត្ដឧត្ដរមានជ័យ​ឯណោះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ គន់​ គី​ម​ សមាជិក​អចិន្ដ្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្ដឧត្ដរមានជ័យ​ និង​លោក​ជំទាវ​ គឹ​ង​ ចាន់​ឌី​ គន់​ គី​ម​ អមដំណើរ​ដោយ​លោក​ ប៉ិច​ សុ​ខិ​ន​ ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ដឧត្ដរមានជ័យ​,​ លោក​ ឈិ​ន​ ច័ន្ទ​ពណ៌​,​ លោក​ គឹ​ម​ ប៊ុ​ន​ថា​ន​ និង​លោក​ សៀ​ក​ សុ​ជាតិ​ អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ខេត្ដឧត្ដរមានជ័យ​ បាន​ ដឹកនាំ​ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន​ខេត្ដ​មាន​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ សមាជិក​ជិត​៦.០០០​នាក់​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ ។​
​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេង​ឆ្នោត​ដ៏ ​ធំ​ចុង​ក្រោយ​របស់​គណបក្ស​ប្រជាជន​ខេត្ដឧត្ដរមានជ័យ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ជុំវិញ​ទីរួមខេត្ដ​និង​ស្រុក​មួយ​ចំនួន​ក្នុង​ ខេត្ដឧត្ដរមានជ័យ​ ដោយ​ក្នុង​នោះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​បាន​ប្រើប្រាស់​ មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ជាង​១០០​គ្រឿង​ គោ​យន្ដ​ជាង​២០០​គ្រឿង​ និង​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ស្រែក​ ជយឃោស​ សូម​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​ គ្រប់ៗ​គ្នា​ ព្រោះ​មាន​តែ​គណបក្ស​ ប្រជាជន​កម្ពុជា​ទេ​ដែល​ដឹង​អំពី​សុខទុក្ខ​រាស្ដ្រ​ មានការ​អភិវឌ្ឍ​ប្រទេស​ជាតិ​រីក​ចម្រើន​ និង​នាំ​មក​នូវ​សុខ​សន្ដិភាព​រហូត​ដល់​សព្វ​ថ្ងៃនេះ​ ។​ អ្វី​ដែល​ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​បាន​ធ្វើ​ឡើង​ថ្ងៃនេះ​ គឺ​សំដៅ​ឱ្យ​ប្រជាពលរដ្ឋ​មើល​ ឃើញ​អំពី​កិច្ច​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សម្ដេច​ទាំង​៣​ជា​ប្រមុខ​ បាន​ខិតខំ​បង្រួប​ បង្រួម​ជាតិ​ និង​ស្ដារ​រាល់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រីក​ចម្រើន​ច្រើន​លើសលប់​ ដូច​ជា​ស្ពាន​ ថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្ដ​អារាម​...​ជាដើម​ ។​ ដូច្នេះ​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​មាន​ទំនុកចិត្ដ​សម្រាប់​ប្រជាពលរដ្ឋ​ បោះ​ ឆ្នោត​ជូន​គណបក្ស​នេះ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​រាល់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ជា ​ច្រើន​ទៀត​ ។​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons