Monday, May 7, 2012

ញៀនល្បែងខ្លាំងលួចម៉ូតូគេលក់ត្រូវប៉េអឹមឃាត់ខ្លួនបែករឿងករណីចែកចាយថ្នាំញៀន






        ដោយ៖អ៊ិន ​សាមិត្ត
            ប៉ោយប៉ែត៖កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនស្រ្តីសង្ស័យជាចោរលួចម៉ូតូម្នាក់និងគូរកនរបស់ខ្លួនម្នាក់ទៀតដោយចោទប្រកាន់ពីបទអំពើចោរកម្មនិងពីបទចែកចាយថ្នាំញៀនខុសច្បាប់កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០១២វេលាម៉ោង១៣:០០នាទីនៅចំនុចជិតផ្ទះសំនាក់៩៩៩ម្ដុំផ្សាររ៉ាក្នុងភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។​​​                                                          លោកហមមុតមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះម៉មប៊ុនធឿនភេទប្រុសអាយុ៤៩ឆ្នាំមកប្ដឹងថាស្រ្ដីឈ្នោះរ័ត្នពិសិដ្ឋហៅលីលីអាយុ៣៥ឆ្នាំបានលួចម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរី២០០៩កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០១២ក្រោយពីបានទទួលពាក្យបន្ដឹងពីជនរងគ្រោះនិងយោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ទោរ័ត្នស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំលាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះរ័ត្នពិសិដ្ឋ។ក្រោយពីធ្វើការឃាត់ភ្លាមសមត្ថកិច្ចបាមឆែកឆេរនៅលើខ្លួនស្រ្ដីសង្ស័យស្រាប់តែឃើញថ្នាំញៀនប្រភេទខេទឹកកកចំនួន០៥ថង់។នៅចំពោះមុខសមត្ថកិច្ចស្រ្ដីសង្ស័យបានសារភាពថាម៉ូតូដែលខ្លួនលួចនោះគេយកទៅលក់នៅទីរួមខេត្តបន្ទាយមានជ័យតំលៃ១.១០០$ហើយយកទៅលេងល្បែងនៅខេត្តសៀមរាបចាញ់អស់រលីងហើយ។ដោយឡែកថ្នាំញៀនដែលនៅជាប់និងខ្លួនរបស់គេគឺបានទិញពីឈ្មោះទួនកុសលភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត។ភ្លាមៗនោះដែរសមត្ថកិច្ចបានធ្វើការឃាត់ឈ្មោះទួនកុសលបានមួយរំពេចយកមកទីបញ្ជាការដើម្បីធ្វើការសាកសួរហើយពួកគេបានសារភាពថាខ្លួនពិតជាបានប្រព្រឹតអំពើចែកចាយថ្នាំនិងអំពើចោរកម្មពិតប្រាកដមែន។សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក័បានកសាងសំនុំរឿងជនសង្ស័យទាំងពីរបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់បន្តតាមនីតិវីធី៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons